វិធីផ្សាំកូន និងកាត់តែងមែកមៀន ដើម្បីទទួលបានផលច្រើន

356

-ជ្រើសរើសមែកមៀនចេញពីដើមដែលមានអាយុកាលយ៉ាងតិច ២ឆ្នាំ(មែកដែលថ្លោស មានសុខភាពល្អ គ្មានជំងឺ​និងមេរោគ)
-យកមែកដែលមានទំហំ ប៉ុនម្រាមដៃ រឺមានអង្កត់ផ្ចិត ២-៣ ស.ម-យកកាំបិតមុតល្អ កាត់យកសំបកឈើចេញប្រមាណ ១០ ស.ម
-ទុកចោល ៣ ថ្ងៃដើម្បីអោយងាប់រំអិលឈើ(កំបីយ៉ុង)-ក្រោយពីបកសំបកឈើ ៣​ថ្ងៃ ត្រូវយកស្រកីដូងផ្សើមដោយទឹកមករុំអោយណែនល្អ រួចស្រោចទឹកអោយជោគ
-ទុក ១.៥​ ខែ មែកមៀននឹងដុះឫស-កាត់យកមែកមៀន និង កាត់ចុងស្លឹកចោលទុកប្រមាណ ០.៥ម
-យកមែកដែលផ្សាំមកដាក់ក្នុងថង់ដីលាយជីកំប៉ុស្តិ
-រក្សាទុកក្នុងថង់រយៈពេល ២ខែដោយចាំបាច់ស្រោចទឹកអោយយសើមជានិច្ច-ក្រោយពីកូនមៀនមានអាយុ ២ខែ យើងអាចយកមកដាក់ដាំក្នុងរណ្តៅបានហើយ
-ក្រោយពីដាក់ដាំកូនមៀនបានអាយុ ៤​ខែយើងចាប់ផ្តើមតាក់តែងមែកលើកទី ១ ដោយកាត់ចោលមែកដែលអន់ ខ្សោយ និង​ មានជំងឺ ដោយទុកមែកដែលល្អ តែ ៣មែក ហើយមែកល្អនោះត្រូវកាត់មួយចង្អាមពីគល់(ប្រមាណ​១តឹក)-២ ខែក្រោយ ត្រូវកាត់បន្តលើមែកដែលដុះចេញពី ៣ មែកដែលទុកលើកមុន។​ ដោយមួយមែកទុក ២មែកបន្ត ដូចនេះ ៣ មែក នឹង បាន ៦​មែក។
-២ ខែក្រោយយើងកាត់បន្តទៀត (ធ្វើដូចមុន)រហូត កូនកមៀនមានអាយុ ១​ ឆ្នាំ ទើបយើងឈប់កាត់ ហើយក៏ជាវេលាដែលកូនមៀនចាប់ផ្តើមចេញផ្កាដែរ-យើងនឹងទទួលបានមែកមៀនតាមការកំណត់ ផ្កាមានសុខភាពល្អ បានច្រើន មានពន្លឺថ្ងៃចូលគ្រប់គ្រាន់ ផែ្លធំៗល្អតាមស្តង់ដា។
*សូមទស្សនាវីដេអូខាងក្រោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here