វិធីបំបាត់ស្នាមជាំលើមុខ តាមបែបធម្មជាតិ

1132

មូលហេតុដែលនាំអោយកើតជាំ និងស្នាមអុជខ្មៅលើស្បែកមុខ
ស្នាមអុជខ្មៅកើតឡើង បណ្តាលមកពីការផលិតសារជាតិមេឡានីន ឬកោសិកាគ្រាប់ឈាមពណ៌ ច្រើនជាងប្រក្រតីដែលមូលហេតុនេះ ធ្វើអោយងាយប្រឈមនឹងការកើតស្នាមជាំ ឬអុជលើផ្ទៃមុខណាស់។

ខាងក្រោមនេះ គឺជាមូលហេតុដែលនាំអោយឡើងជាំ ឬ ស្នាមអុជខ្មៅ និង ប្រការដែលអ្នកគួរចៀសវាង៖

១.ត្រូវចៀសវាងការស្ថិតនៅក្រោមកណ្តាលថ្ងៃក្តៅ
ការនៅក្រោមកម្តៅថ្ងៃ ជាប្រការមិនល្អដល់ស្បែកឡើយ ព្រោះថាកាំរស្មីអ៊ុលត្រាវីយូឡេពីពន្លឺថ្ងៃ នឹងធ្វើអោយស្បែកឡើងខ្លោច ហើយពេលខ្លះអាចបង្កអោយស្បែកជាំយ៉ាងឆាប់រហ័ស រកស្មានមិនដល់។ បើករណីមិនអាចចៀសផុត អ្នកត្រួវប្រើឡេការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF ឬ ប្រើពាក់មួកធំៗ ដែលអាចបិទបាំងផ្ទៃមុខ អោយបានត្រជាក់ល្អ ។

២. ការចង់បានស្បែកសពេក
ស្ត្រីខ្លះដោយសារតែចង់បានស្បែកសពេក ទើបរកឱសថនានា ដែលខ្លួនមានបទពិសោធន៍ ឬ មានមិត្តភក្តិណែនាំ យកមកលាបជួយអោយស្បែកស ទោះពេលដំបូងការប្រើអាចនឹងមានប្រសិទ្ធភាពដោយវាអាចជួយអោយស្បែកអ្នក សពិតមែន ប៉ុន្តែយើងមិនដឹងទេថា វាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្បែកនៅ ថ្ងៃក្រោយ។ ផលអាក្រក់ពីការប្រើ ដែលកើតចេញពីការធ្វើអោយស្បែកសនេះ គឺការរលាក ស្បែកស្រអាប់ ការឡើងស្នាមអុជជាំខ្មៅ ឬ បើធ្ងន់អាចឈានដល់ការកើតជំងឺមហារីកស្បែក នៅពេលក្រោយទៀត ។

៣. លាបម្ស៉ៅក្រាស់ពេក
មិនថាថ្ងៃបុណ្យទាន ឬ នៅផ្ទះទេ ស្ត្រីខ្លះមានទម្លាប់ តែងលាបម្ស៉ៅយ៉ាងក្រាស់ ដែលប្រការនេះ អាចនាំអោយស្បែកដែលធ្លាប់តែល្អ នឹងប្រែទៅជាអន់ខ្សោយបន្តិចម្តងៗ រហូតកើតជាស្បែកខូចយារធ្លាក់ ជាំអុជខ្មៅ ដែលវានឹងកាន់តែធ្វើអោយស្បែកអ្នក អាក្រក់ជាងមុនទៀត។


ខាងក្រោមជាវិធីបំបាត់ស្នាមជាំលើមុខតាមបែបធម្មជាតិ
* ធាតុផ្សំ៖
– ប្រេងដូង ២ ស្លាបព្រាបាយ


– ប្រេង គ្លីសេរីន ពីរ បី តំណក់


– ទឹកដោះគោម្សៅ ចំនួន ២ ស្លាបព្រាបាយ


– ទឹកក្រូចឆ្មារ ១ចំណិត


* វិធីធ្វើ៖
– លាយល្បាយ ទាំងនោះក្នុងចានមួយ រហូតដល់ល្បាយចូលជាសាច់មួយ។


* វិធីប្រើ៖
– អ្នកត្រូវលាងមុខ របស់អ្នក នឹងសាប៊ូលាងមុខធម្មតា
– ជូតមុខឲ្យស្ងួត បន្ទាប់មក លាបល្បាយ នោះនៅផ្ទៃមុខ ជាពិសេស នៅលើស្នាមជាំខ្មៅ

– ត្រូវទុកវា ចោលរយៈពេល មួយយប់ ព្រឹកឡើង យើងត្រូវ សំអាតលាងមុខចេញ
– រួចសឹមលាប ក្រែមមុខ ឫលាបប្រេង នៅលើមុខ ដែលអ្នកធ្លាប់ប្រើ កុំឲ្យមុខស្ងួត
– យើងធ្វើ របៀបនេះ ២ ដង ក្នុងមួយសប្តាហ៍ អ្នកនឹង ទទួលបាន លទ្ធផលយ៉ាងគាប់ចិត្ត។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here