វិធីបណ្តុះគ្រាប់សណ្ដែកផ្កាយ !!!

43

បើយើងដាំសណ្តែកផ្កាយគឺ ៨ខែគិតពីថ្ងៃបណ្ដុះគ្រាប់ វានឹងចេញផ្លែហើយមានអាយុវែងរហូតដល់៥០ឆ្នាំ។ការលំបាកមួយនៃការដាំសណ្តែកផ្កាយ គឺ កសិករមិនចេះវិធីបណ្តុះគ្រាប់របស់វា។ តោះអានវិធីបណ្តុះគ្រាប់សណ្តែកផ្កាយខាងក្រោមនេះ។


1-យកគ្រាប់ដែលថ្មី(មិនលើសពី៦ខែគិតពីប្រមូលផលយកគ្រាប់ទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗ(ប្រហែល៤០អង្សា)។(មិនក្តៅពេក)ត្រាំទុកចោលរយៈពេល24ម៉ោងដោយបិទគំរបធុងអោយជិត។


2-យកគ្រាប់ពូជទាំងនោះទៅដាក់ខ្ចប់ក្នុងក្រណាត់ស្អាតឬកន្សែងពោះគោរុំអោយជិតរួចហើយផ្សើមទឹកទឹកមួយថ្ងៃម្តង។ ផ្អាប់គ្រាប់ពូជក្នុងកន្សែងចំនួន 3-7ថ្ងៃគ្រាប់នឹងចាប់ផ្តើមពន្លកឡើង។
3-រៀបចំថ្នាលបណ្តុះឬថង់ផ្សាំ។យកគ្រាប់ពូជទៅដាក់កប់ក្នុងដីអោយលិចគ្រាប់ហើយលុបដីតិចៗពីលើវា។

ប្រើក្បាលសាពីងគឺឬក្បាលបាញ់ទឹកផ្សែងៗមកបាញ់លើដីអោយសើមតែហាមស្រោចទឹកជោគខ្លាំងពេកនាំអោយរលួយឬសរបស់វា។ បាញ់ផ្សែងទឹក១ថ្ងៃបីដងព្រឹកថ្ងៃនិងល្ងាច(បាញ់ល្មមតែសើម)។ ស្រោចទឹកគ្រាន់តែអោយវាមានសំណើមល្មមៗមិនដក់ទឹកឡើយ។

២-សប្តាហ៍ កូនសណ្តែកផ្កាយវានឹងដុះពន្លកឡើងជាដើមសណ្តែកផ្កាយ។ចូរមើលថែទាំវា(ការពារកុំអោយដង្កូវស៊ីត្រួយ)រហូតដល់វាមានអាយុ៤០ថ្ងៃទើបអាចយកទៅដាក់ដាំក្នុងចំការបានហើយ។ពេលនោះកូនសណ្ដែកផ្កាយវាមានកំពស់៤០សង់ទីម៉ែត្រ។

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here