វិធីបង្កាត់ពូជដោយផ្ស៉ាំ ធ្វើឲ្យស្វាយលូតលាស់បានលឿន ធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ!!

90

ការបង្កាត់ពូជដោយផ្សាំ ធ្វើឲ្យស្វាយលូតលាស់បានលឿន ធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។
* សម្ភារៈដែលត្រូវការ៖ កាំបិតមុតតូចម១ ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ ស្កុតសម្រាប់រុំ និងក្រដាសសម្រាប់រុំ។


* វិធីធ្វើ៖
– កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។


– ជ្រើសរើសយកពូជដែលសុទ្ធល្អ និងមានភ្នែកដុះល្អ។
– ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត។


– យកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ។


– រយៈពេល ១៥ ទៅ ២០ថ្ងៃវាចាប់ផ្តើមរីកភ្នែកចេញ យកក្រដាស និងថង់ប្លាស្ទិចចេញ នោះយើងនឹងទទួលបានដើមពូជស្វាយដែលយើងត្រូវការ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

(រូបភាពមួយចំនួនគឺគ្រាន់ជាការតំណាងពីរបៀបផ្សាំនេះ)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here