វិធីធ្វើ ខ ប្រហុក !!

590

វិធីធ្វើ ខ ប្រហុក+គ្រឿងផ្សំ៖-ត្រីអណ្ដែង សាច់ជ្រូកបីជាន់ ប្រហុក ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច និងត្រប់ពុតលំញង។+បន្លែអន្លក់៖ ត្រកួន ត្រប់ស្រួយ ត្រសក់ ផ្កាស្នោ ខ្ញី ស្វាយខ្ចី ពពាយ និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)។+គ្រឿងផ្សំរសជាតិ៖ ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោត។

+វិធីធ្វើ៖-ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។-យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើ រួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។-យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យស្រក់ខ្លាញ់។

បន្ទាប់មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយ-មុននឹងដាក់ប្រេងឆាចូល។ ចាប់​ ផ្ដើម  បង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆាជាមួយគ្នាឲ្យសព្វ សាច់។ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។

ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here