វិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ៗ!

1359

គ្រឿងផ្សំ៖ ត្រី ៨០០ក្រាម, ខ្ទិះដូងដើម ១កូនចាន និងខ្ទិះចុង ៤កូនចាន, គ្រឿងបុក ១ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកឲ្យម៉ត់), ស្លឹកក្រូចសើច ៤-៥សន្លឹក, សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ល្មម (ដាក់ ឬមិនដាក់ក៏បាន),ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយ បេះយកតែសាច់ ទុកមួយឡែក

២.យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដី បុកចូលគ្នាឲ្យសព្វ ទុកមួយឡែក

៣.ដាំឆ្នាំងដាក់ខ្ទិះដើម និងសាច់ត្រីដែលបុកជាមួយគ្រឿងចូល ច្របល់ចូលគ្នាឲ្យសព្វ

៤.បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣៥នាទី រួចភ្លក្សមើលល្មមតាម ចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។ ហូបជាមួយនំបញ្ចុក និងបន្លែអន្លក់ខ្ចីៗស្រស់ៗ ដឹងតែឆ្ងាញ់ជាប់ចិត្តជាប់មាត់ម៉ង៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here