វិធីធ្វើបង្អែមសង់ខ្យាល្ពៅ!

1165

គ្រឿងផ្សំ៖

– ល្ពៅ ធំល្មមមួយ ៤០០ក្រាម-៦០០ក្រាម

– ស៊ុត ៤គ្រាប់

– ខ្ទិះដូង ២០០មីលីលីត្រ

 

– ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ២ស្លាបព្រាបាយ

– ស្ករ ៣០០ក្រាម

– អំបិល កន្លះស្លាបព្រាកាហ្វេ

– ស្លឹកតើយ ៣-៤សន្លឹក

 

វិធីធ្វើ៖

១. លាងល្ពៅឲ្យស្អាត រួចយកគ្រាប់ចេញ ទុកមួយឡែក

 

២. គោះស៊ុតដាក់ចាន លាយខ្ទិះដូង ម្សៅ ស្ករ អំបិល ស្លឹកតើយចូលគ្នា ច្របល់ឲ្យសព្វចូលគ្នា រួចចាក់ច្រោះកុំឲ្យដោយកាក

 

៣. រួចយកចាក់ចូលល្ពៅ ហើយយកល្ពៅយកដាក់ចំហុយប្រហែល ១ម៉ោង ឆ្អិនហើយលើកចេញមកហូបជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here