វិធីធ្វើយ៉ាអួ ងាយៗនៅផ្ទះដោយខ្លូនឯង មិនបាច់ចំណាយប្រាក់អស់ច្រើន !

609

+គ្រឿងផ្សំ-ខ្ទិះដូង-ទឹកដោះគោឆៅ-ទឹកដោះគោខាប់-ក្រូចឆ្មារ-ម្សៅសម្រាប់ធ្វើការ៉េម ឬក៏ម្សៅឆា។

-ជាដំបូង យើងត្រូវទិញគ្រឿងទាំងនេះជាមុនសិន បើសិនជាអ្នកមិនទាន់មានវាគ្រប់គ្រាន់។ ដោយយកសាច់ដូងពី ៣ទៅ៥ខាំ មកសាកល្បងសិនបានហើយ បន្ទាប់មកយើងត្រូវយកសាច់របស់វា ទៅពូត យកតែខ្ទិះដើមសុទ្ធមិនលាយទឹក។-ចំណែកឯក្រូចឆ្មារវិញ មិននឹកស្មានដល់ជាក់ជាមិនខាន ថាតាមការពិតទៅយ៉ាអួដែលមានរសជាតិជូរនេះ គឺដោយសារតែគេដាក់ក្រូចឆ្មារតែប៉ុណ្ណោះ ហើយមូលហេតុដែលយើងញ៉ាំយ៉ាអួតែគ្មានក្លិន ឬក៏រសជាតិក្រូចឆ្មារនោះ គឺដោយសារតែនៅពេលដែលគេច្របាច់យកទឹកវា គឺគេត្រូវចិតសំបករបស់វាចេញចៀសវាង មិនឲ្យធុំក្លិនសំបកក្រូចឆ្មារនេះឯង ដោយទាំងនេះជារូបមន្តអាថ៌កំបាំងបំផុត ដែលអ្នកលក់យ៉ាអួមួយចំនួន គេមិនងាយបញ្ចេញឲ្យយើងដឹងនោះទេ ព្រោះក្រូចឆ្មារនេះជាគន្លឹះតែមួយគត់ ដែលអាចបង្កើតយ៉ាអួបាន ។+របៀបធ្វើ៖-ដំបូងយើងត្រូវ ដាក់ខ្ទិះដើមសុទ្ធ និងទឹកដោះគោឆៅ នោះចូលទៅក្នុង ចានក្រឡូម ឬក្រឡ ឬក៏ឆ្នាំងមួយ បន្ទាប់មក យើងត្រូវដាក់ទឹកដោះគោខាប់ចូល ដោយដាក់បរិមាណល្មម ដែលអ្នកយល់ថាអាចញ៉ាំបាន។ បន្ទាប់មកទៀត យើងគប្បីត្រូវយកក្រូចឆ្មារ ដែលចិតសំបករួច មកច្របាច់យកទឹករបស់វា ដាក់ចូលទៅក្នុងចានក្រឡូមនោះ បន្ទាប់មកភ្លក់វាមើល ថាតើមានរសជាតិល្មមឆ្ងាញ់ហើយឬនៅ ។

-ក្រោយពីភ្លក់ហើយរួចរាល់ យើងគប្បីត្រូវលាយម្សៅសម្រាប់ធ្វើការ៉េម ឬក៏ម្សៅឆាក៏បាន ចំនួនមួយស្លាបព្រាបាយចូលទៅក្នុង គ្រឿងផ្សំដែលយើងលាយហើយ បន្ទាប់មក យើងក៏ត្រូវដាក់ដាំវា ដោយត្រូវកូរវាជារឿយៗរហូតដល់ពុះ។
ជាចុងក្រោយយើង ក៏ចាក់ពួកវាចូលទៅក្នុងប្រអប់អ្វីក៏បាន ដែលអ្នកពេញចិត្ត រួចយកទៅដាក់ក្លាស្សេ នៅក្នុងទូរទឹកកក កន្លែងដែលត្រជាក់ខ្លាំងបំផុត ឬកន្លែងកក ជាការស្រេច។-បើចង់ទទួលទាននូវយ៉ាអួ រសជាតិផ្លែឈើក៏បានដែរ ដោយគ្រាន់តែយកផ្លែឈើដែលអ្នកចង់ញ៉ាំ យកមកចិតជាចំនិតតូចៗ បន្ទាប់មកយកវាលាយជាមួយគ្រឿងផ្សំខាងលើ ដោយមានដូចជា ខ្ទិះដូង ទឹកដោះគោឆៅ ទឹកដោះគោខាប់ ក្រូចឆ្មារ ម្សៅសម្រាប់ធ្វើការ៉េម ឬក៏ម្សៅឆា រួចដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុក ដើម្បីក្រឡុកវាចូលគ្នាឲ្យសព្វ និងម៉ត់ល្អ បន្ទាប់មកទៀត យើងក៏ត្រូវដាក់ដាំវា ដោយត្រូវកូរវាជារឿយៗរហូតដល់ពុះ ។ជាចុងក្រោយ  ដាក់កន្លែងដែលត្រជាក់ខ្លាំងបំផុត ឬកន្លែងកក ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here