វិធីធ្វើយ៉ាហន! ឆ្ងាញ់

243

+គ្រឿងផ្សំ៖- សាច់គោ បង្គា មឹក – បន្លែ ស្ពៃបូកគោ ផ្សិត – ខ្ទិះដូង ( ខ្ទិះដើម )- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )- កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )- គ្រឿងសាតេ- ប្រេងអូលីវ- ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង – ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹក ជំនួសបាន ) – ស្លឹកក្រូចសើច – ខ្ទឹមសចិញ្ច្រាំអោយម៉ត់- សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច+វិធីធ្វើ៖- ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ- បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង- រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។-ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។+របៀបធ្វើទឹកតៅហ៊ូ៖ ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here