ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើភេសជ្ជៈផ្តល់ឱ្យមាន់ធន់នឹងជំងឺ ធ្ងន់ និងធំលូតលាស់លឿន

22-Dec-2018 11:28 AM

រូបភាព


ដោយ: Uddam

*របៀបធ្វើ៖ លាងប្រទាលកន្ទុយក្រពើ២ធាងឲ្យស្អាត ចិតយកសំបកវាចេញ ហើយលាងជម្រះជ័រវាចេញ។ យកសាច់វាចិញ្ច្រាំឲ្យល្អិតៗរួចលាយជាមួយទឹកប្រមាណ៣ឬ៤លីត្រ រួចយកល្បាយទឹកនេះដាក់ឲ្យមានផឹក ហើយមួយចំនួនទៀតអាចយកទៅលាយជាមួយចំណីឲ្យវាស៊ី ទឹកនេះអាចប្រើបានតែរយៈពេល២៤ម៉ោងទេ មិនត្រូវទុកយូរជាងនេះទេ។


លទ្ធផល ជួយឱ្យមាន់ធន់នឹងជម្ងឺ បញ្ចុះកំដៅ បំបាត់ស្រ្តេស ស៊ីចំណីបានច្រើន ធំលូតលាស់លឿនជាងមាន់ដែលមិនបានផឹកល្បាយទឹកប្រទាលកន្ទុយក្រពើ។


តើបងចង់អោយកូនមានរបស់បងៗធំធាត់ និងមានសុខភាពល្អ នេះជាចណីមាន់ដែលាយបញ្ចូលគ្នារ ហើយមានគុណភាពល្អ មាន់ស៊ីទៅ ធំធាត់បានលឿននិងមានទម្ងន់ធ្ងន់។

វិធីផ្សំ៖បាយ គ្រាប់ពោតកិនតូចៗ ចំណីមាន់ ផ្ទី ស្តៅ ដោយយកបរិមាណ១គីឡូស្មើរគ្នា និងអំបិលកន្លះខាំ លាយល្បាយឲ្យសព្វ រួចដាក់ឲ្យមាន់ស៊ី ដោយលាយជាមួយទឹកថ្នាំខាងលើ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។