វិធីធ្វើបុកខ្យង ប្លែកឆ្ងាញ់ជាប់ចិត្ត!

276

គ្រឿងផ្សំ៖

-ខ្យងស្ងោរឆ្អិន ១,៥គីឡូ

-ប៉េងប៉ោះ ៥-៨ផ្លែ ចិតចំណិតល្មម

-សណ្តែកកួរ ៥កួរ កាត់ខ្លីៗ

-ជីររណា កាត់ខ្លីៗ

-ម្ទេសក្រៀម មួយដៃ

-ម្ទេសស្រស់ ១០-១៣គ្រាប់

-ខ្ទឹម ៥-៦កំពឹស

-ក្រូចឆ្មារ ៣-៤ផ្លែ

-ទឹកកាពិ ៤ស្លាបព្រាបាយ

-ទឹកត្រី ២ស្លាបព្រាបាយ

-ស្ករ ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករ ច្របាច់ក្រូចឆ្មារចូល កូរចូលគ្នាឲ្យសព្វ

 

២.បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរ និងខ្យងចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូល ច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។

 

*សម្រាប់ម្ទេស ក្រូចឆ្មារ ដែលធ្វើឲ្យរសជាតិហឹរ ជូរ អាចថែមថយតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here