វិធីធ្វើបាយឆាកាពិ រសជាតិមិនធម្មតា! (មានវីដេអូ)

593

គ្រឿងផ្សំ៖ បាយ ១ចាន, កាពិ ២ស្លាបព្រាបាយ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ។​ គ្រឿងផ្សំសាច់បីជាន់ឆាផ្អែម៖ សាច់បីជាន់ ១៥០ក្រាម ហាន់ស្តើងៗល្មម, ទឹក ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ស្ករត្នោត មួយមុខ ៣ស្លាបព្រាបាយ។គ្រឿងបន្ថែមសម្រាប់ទទួលទានជាមួយ៖ ស៊ុតក្រឡុកចៀន ហាន់ជាសរសៃៗ, ពងទាប្រៃ, សាច់ក្រក់ចៀន ហាន់ជាបន្ទះៗ, បង្គាក្រៀម (លីងក៏បានអត់ក៏បាន), ស្វាយ ឈូស ឬហាន់ជាសរសៃៗ, សណ្តែកគួរ ហាន់ល្អិតៗ, ត្រសក់ ចិតបន្ទះៗ, ខ្ទឹមក្រហម ម្ទេស ហាន់ និងក្រូចឆ្មារ

 

វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ស្ករត្នោត ចូលកូរឲ្យរលាយ ហើយដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៊ីវ ចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី រួចដួសដាក់ចានទុកមួយឡែក។ ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំ ចូលរំលីងឲ្យឈ្ងុយ ហើយដាក់កាពិ ចូលច្របល់ឲ្យរលាយ រួចដាក់បាយ ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន។ រួចរាល់អស់ហើយរៀបចំសម្រាប់ទទួលទាន យកចានដាក់រៀបបាយឆាកពិ សាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែមអាចតាមចំណង់ចំណូលចិត្ត ដាក់ ឬមិនដាក់មួយណាក៏បាន )។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here