វិធីធ្វើបង្អែមបបរត្រាវ ឆ្ងាញ់ៗ

81

គ្រឿងផ្សំ៖ ត្រាវ ៥០០ក្រាម កាត់ជាដុំៗ, អង្ករដំណើប កន្លះកូនចាន, ទឹក ៤កូនចាន, ខ្ទិះដូង កន្លះកូនចាន, ស្ករស ៦ស្លាបព្រាបាយ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ត្រាវចូល គ្របទុកឲ្យត្រាវឆ្អិនទន់ល្មម

២.ដាក់អង្ករដំណើបចូល កូរចូលគ្នាឲ្យសព្វ ទុករហូតដល់អង្កររីក

៣.បន្ទាប់មកដាក់ខ្ទិះដូងចូល កូរចូលគ្នាទុកមួយរំពុះ រួចដាក់ស្ករស អំបិលចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here