វិធីធ្វើនំស្លឹកតើយ (មានវីដេអូ)!

83

គ្រឿងផ្សំ៖ ម្សៅធ្វើនំ (ម្សៅស្រូវសាលី) ៦៥ក្រាម, ម្សៅមី ៣០ក្រាម, ម្សៅដុតនំ (baking powder) កន្លះស្លាបព្រាកាហ្វេ, ទឹកស្លឹកតើយ ៥-៦ស្លាបព្រាបាយ, ខ្ទិះដូង ៦៥ក្រាម, ស្ករស ៦០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ៣០ក្រាម, ស៊ុត ១គ្រាប់។

វិធីធ្វើ៖

១.យកចានធំល្មមដាក់លាយម្សៅធ្វើនំ, ម្សៅមី, ម្សៅដុតនំ, ស្ករស និងអំបិលចូលគ្នាកូរឲ្យសព្វ

២.បន្ទាប់មកគោះស៊ុតដាក់ចូល ដាក់ប្រេងសណ្តែក និងទឹកស្លឹកតើយចូលកូរចូលគ្នាឲ្យសព្វ រួចយកទៅចាក់ច្រោះកុំឲ្យដោយកាក

៣.រួចរាល់ហើយរៀបចំអំបែងសម្រាប់ចាក់នំ យកម្សៅដែលលាយហើយចាក់តាមរន្ធ តែកុំចាក់ពេញពេកអាចនឹងហៀរ ព្រោះនំអាចរីកធំ មើលឆ្អិនក្រៀមល្មមយកចេញដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here