វិធីធ្វើនំគមស្នូលដូង! (មានវីដេអូ)

165

គ្រឿងផ្សំ៖

-ម្សៅដំណើប ៣០០ក្រាម

-ស្ករត្នោត ១០០ក្រាម

-ខ្ទិះដូង ២០០ក្រាម

-ស្លឹកចេក សម្រាប់វេចនំ

សម្រាប់ស្នូល៖

-ដូងកោស ២កូនចាន

-ស្ករត្នោត ១៥០ក្រាម

-អំបិល ១ស្លាបព្រាកាហ្វេ

-ទឹកស្អាត កន្លះកូនចាន

វិធីធ្វើ៖

១.ធ្វើស្នូល ដាក់ទឹកចូលខ្ទះ រួចដាក់ស្ករត្នោត និងអំបិលចូល កូរឲ្យរលាយសព្វល្អ ហើយដាក់ដូងកោសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសទុកមួយឡែក

 

២.លាយម្សៅធ្វើសំបក យកចានធំល្មមដាក់ស្ករត្នោត និងខ្ទិះដូងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដាក់ម្សៅដំណើបចូល ច្របល់ចូលឲ្យសព្វរហូតឡើងជាដុំម្សៅ

 

៣.យកស្នូលមកធ្វើជាដុំតូចៗ ហើយម្សៅសំបកមកធ្វើជាបន្ទះល្មម រួចដាក់ស្នូលចូល មូលរុំចូលគ្នាឲ្យជិត

 

៤.បន្ទាប់មករៀបចំស្លឹកចេក រួចយកនំដែលមូលហើយមកវេច រួចអស់ហើយយកទៅចំហុយរយៈពេលប្រហែល ៣០-៤០នាទី ជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here