វិធីធ្វើនំខេកកាកាវ(Cocoa Brownie) មានវីដេអូ!

48

គ្រឿងផ្សំ៖ ប៊ឺដុំ (សម្រាប់ធ្វើនំខេក ឬលាបនំបុ័ង) ១៧០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្សៅកាកាវ (Cocoa powder) ៥០ក្រាម, ម្សៅសម្រាប់ធ្វើនំ ១៣០ក្រាម, ម្សៅដុតនំ (Banking soda) ១ចុងស្លាបព្រាកាហ្វេ, ស្ករស ២៩០ក្រាម, ស៊ុត ២គ្រាប់, ទឹកក្លិនវ៉ាន់នីឡា (vanilla extract) ១ស្លាបព្រាកាហ្វេ (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖

១.ដាំខ្ទះដឆាក់ដុំប៊ឺ និងអំបិលចូល ទុកឲ្យប៊ឺររលាយចូលគ្នា (ប្រើភ្លើងតិចៗ) រួចដាក់ម្សៅសូកូឡាចូលកូរចូលគ្នាតិចៗឲ្យសព្វល្អ ហើយលើកចេញទុកមួយឡែក

២.យកចានធំមួយដាក់ស្ករស គោះស៊ុតដាក់ចូលវាយច្របល់ចូលគ្នាឲ្យសព្វ ឬប្រើម៉ាស៊ីនសម្រាប់វាយ រួចដាក់សូកូឡាដែលលាយហើយចូលវាយច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ម្សៅធ្វើនំ និងម្សៅដុតនំចូល (ដោយប្រើកន្រ្តង) រួចលាយច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ទឹកក្លិនវ៉ាន់នីឡាចូល (ដើម្បីយកក្លិន មិនដាក់ក៏បាន) រួចកូរចូលកូរគ្នាឲ្យសព្វ

៣.បន្ទាប់មកយកថាស ចាន ឬពុម្ពសម្រាប់ដាក់ដុតនំ ដោយទ្រាប់ក្រដាស (ក្រដាសសម្រាប់ធ្វើនំ) រួចចាក់ម្សៅដែលលាយហើយចូលធ្វើវាឲ្យស្មើល្អ ហើយយកទៅដាក់ដុតក្នុងឡដោយប្រើកំដៅ ១៧៥អស្សា ដុតប្រហែល ៣០-៣៥នាទី ជាកសរស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើប្រភពពី facebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here