ឯកសារកសិកម្ម
វិធីធ្វើថ្នាំបំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្គែរឱ្យជាសះស្បើយ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំ
រូបភាព
វិធីធ្វើថ្នាំបំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្គែរឱ្យជាសះស្បើយ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំ! សូមស៊ែរចែកដល់កសិករយើងបានដឹងផង!
-មេជី **SMS (សូមពិនិត្យមើលវិធីធ្វើមេជី SMS ដែលរៀបរាប់នៅខាងក្រោមអត្ថបទ)
-កាកស្ករ
-ទឹកខ្មេះ 5%
-ស្រាស ៤០ ដឺក្រេ
*វិធីធ្វើ៖
-លាយវត្ថុធាតុដើមបញ្ចូលគ្នា ក្រឡុកឲ្យសព្វ ហើយផ្អាប់ទុក ២៤ម៉ោង ទើបប្រើបាន។
*វិធីប្រើប្រាស់៖
-ប្រើជីលាយខាងលើកម្រិត 50ml លាយជាមួយទឹក 20 លីត្រ ហើយបាញ់ទៅលើដំណាំដែលមានស្វតល្អិតបំផ្លាញ
-យកទៅបាញ់សំលាប់មេរោគ បំបាត់ក្លិនស្អុយក្នុងទ្រុងសត្វ ព្យាបាលឆ្កែកើតអង្កែរជាសះស្បើយ ដោយលាយជី 50ml ទឹកដោះគោឆៅក៏ 50ml។
-អាចទុកបានរយៈពេល៣ខែ បើលើសពី៣ខែ អាចប្រើជាថ្នាំសំលាប់ស្មៅចង្រៃបាន ដោយកម្រិតលាយដូចខាងក្រោម៖
-១កែវ/ទឹក១០លីត្រ សម្រាប់កម្ចាត់ពពួកស្មៅស្តើង
-២កែវ/ទឹក១០លីត្រ សម្រាប់កម្ចាត់ពពួកស្មៅច្រើន។
ឥឡូវមកមើលពី វិធីធ្វើមេជី SMS ដើម្បីយកទៅលាយនឹងវត្ថុធាតុដើមខាងលើ៖
*ធាតុផ្សំ
១. ទឹកដូង ២ផ្លែ
២. ទឹកដោះគោជូរ ១ដប
៣. កាកស្ករ ឬទឹកស៊ីអីុវផ្អែម ១ស្លាបព្រា
៤. ទឹកតាប៉ែស១ស្លាបព្រា ឬមេតាប៉ែ ១គ្រាប់តូច។
*របៀបធ្វើ
-ចាក់ទឹកដូងដាក់ដប ហើយលាយជាមួយទឹកដោះគោជូរ ទឹកតាប៉ែ និងទឹកស៊ីអីុវផ្អែម
-ក្រឡុកឲ្យសព្វ
-ផ្អាប់ទុក៧ថ្ងៃ អាចប្រើបាន។
*ហាមបើកគំរប។ មេជីនេះសម្រាប់យកទៅធ្វើជីផ្សេងទៀត។
កំរិតប្រើ1:1000
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត