វិធីធ្វើតៅហ៊ូទឹកខ្ញី ឬទឹកស្ករ!

1426

គ្រឿងផ្សំ​៖

សណ្តែកសៀង ៣០០​ក្រាម

ទឹក ១​លី​ត្រ

-​ខ្ទិះដូង ១​កូនចានចង្កឹះ

ខ្ញី ២-៣​ចំណិត

ស្លឹក​តើយ ២-៣​សន្លឹក

ស្ករស ឬស្ករត្នោត​ ៣​ក្រាម

អំបិល ១​ស្លាបព្រា​កាហ្វេ

ម្សៅពោត ២​ស្លាបព្រា​កាហ្វេ

ក្រូចឆ្មា​ ១​ចំណិត

វិធី​ធ្វើ​៖

១.សណ្តែកសៀង​ត្រាំ​ទឹក​ក្តៅ ​៣-៤​ម៉ោង រួចយកមក​បកសំបក​ចេញ​លាង ​៤-៥​ទឹក​ឲ្យ​ស្អាត

 

២.ដាក់​សណ្តែក​លាយ​ជាមួយ​ទឹក​កិន​ឲ្យ​ម៉ត់ ហើយ​យក​ស្បៃ​មក​ចោះ​ទឹក​សណ្តែក​កុំឲ្យ​ដោយ​កាក

 

៣.ដាក់​ឆ្នាំង​ដាំទឹក​សណ្តែក លាយ​ជាមួយ​ម្សៅពោត និងក្រូចឆ្មា ​ទុក​ឲ្យ​ពុះ​​រយះ​ពេល​ ១០​នាទី លើក​ឆ្នាំង​ទុក​រយះ​ពេល ​២​ម៉ោង ឲ្យ​វា​កកសិន ឬទុក​ក្នុង​ទូរ​ទឹកកក​ កន្លះ​ម៉ោងក៏បាន

 

៤.ធ្វើទឹកស្ករ យក​ឆ្នាំង​ដាក់​ដាំទឹក​លាយ​ស្ករ អំបិល​បន្តិច ​ខ្ញីហាន់ ស្លឹក​តើយ ភ្លក់មើលល្មមផ្អែមតាមចំណងចំណូលចិត្ត

 

៥.ដាក់​ដាំ​ខ្ទិះដូង​លាយ​ជាមួយ​អំបិលមួយ​ចុង​ស្លាបព្រា ម្សៅពោត​ ១​ស្លាបព្រាកាហ្វេ កូរ​ឲ្យ​សព្វចូលគ្នាឲ្យ​ខាប់​ល្អ ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here