វិធីធ្វើញាំស្តៅ ឆ្ងាញ់អស់ទាស់!

1086

គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់, កំពឹស, បង្គាក្រៀម, ស្តៅ ស្ពៃក្តោប ការ៉ុត ត្រសក់ ប៉េងប៉ោះ និង ជីរគ្រប់មុខសម្រាប់ញាំ, សណ្តែកដី បុកឲ្យល្អិត, អំពិលទុំ ឬទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ ឬទឹកប្រហុក, ស្ករ ២ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ ខ្ទឹមក្រហមហាន់ស្តើង, ម្ទេសហាន់ល្អិតៗ។

វិធីធ្វើ៖

១.ស្តៅយកស្រុះឱ្យឆ្អិនបេះតូចៗ។ សាច់ជ្រូកបីជាន់ស្ងោរ ហាន់ជាចំនិតតូចៗ រួចទុកមួយឡែក។ កំពឹសស្ងោរ ហើយស្រង់ទុកមួយឡែក បង្គាក្រៀមម លាងទឹកឲ្យស្អាត។ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ ការ៉ុត ហាន់ជាសសៃស្តើងៗល្មម។

២.លាយខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និងម្ទេសហាន់ ស្ករ អំពិលទុំ ឬទឹកក្រូចឆ្មារ ទឹកត្រី ឬទឹកប្រហុកចូលគ្នា កូរឲ្យសព្វទុកចោល ១៥នាទី។

៣.បន្ទាប់មកដាក់សាច់ជ្រូក កំពឹស បង្គាក្រៀមចូល ច្របល់ឲ្យសព្វ រួចដាក់ស្តៅ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ និងការ៉ុតចូល លាយឲ្យសព្វ ហើយភ្លក្សល្មមទៅតាមចំណូលចិត្ត ទើបដាក់ជីរ និងសណ្តែកដីចូល ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here