វិធីធ្វើឆៃប៉ូវប្រៃ និងផ្អែម!

306

+ គ្រឿងផ្សំ៖- ឆៃថាវ ១០គីឡូ លាងទឹកឲ្យស្អាត- អំបិល ៨ខាំ- ស្ករស ១គីឡូ

+គ្រឿងផ្សំ៖-មុនដំបូងយកឆៃថាវដែលលាងទឹករួចមកពុះជាពីរប្រឡាក់ជាមួយអំបិល បើតូចដាក់ទាំងមូលរួចញាត់ចូលធុង ក្រឡ ឬក៏ពាង។- ពេលព្រឹកឡើងនិងឃើញមានចេញទឹកអំបិលស្រង់យកឆៃថាវដាក់ហាលថ្ងៃ រហូតដល់ពេលល្ងាចយកមកប្រឡាក់ជាមួយទឹកអំបិលនឹងវិញ។

– ហាលវារហូតដល់ស្វិតប្រហែលជា ៣-៥ថ្ងៃ អាចញាត់ទុកក្នុងក្រឡ ឬក៏ពាងបានហើយ បើចង់ទុកបានយូរត្រូវរោយអំបិលថែមពីលើបន្តិចៗទៀត។

– ចំពោះការធ្វើឆៃប៉ូវផ្អែមវិញ គឺពេលធ្វើបានឆៃប៉ូវប្រៃហើយ (ហាលកុំឲ្យស្វិតពេក) យកវាមកប្រឡាក់ជាមួយស្ករស រួចហើយញាត់ចូលក្នុងកែវទុកនោះអ្នកនឹងទទួលបានឆៃប៉ូវផ្អែមហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here