វិធីធ្វើឆាការីបង្គា! (មានវីដេអូ)

234

គ្រឿងផ្សំ៖

-បង្គា ៣០០ក្រាម បកសំបក

-ត្រប់ពុតលំញង ៥០ក្រាម

-ស្លឹកក្រូចសើច និងម្ទេសដៃនាង ហាន់

-ខ្ទិះដូង ២៥០មីលីលីត្រ

-គ្រឿងការីបុក ៣ស្លាព្រាបាយ

-ទឹកត្រី ៣ស្លាបព្រាបាយ

-ស្ករ ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកខ្ទិះដូងដាក់ចូលខ្ទះ ទុកមួយរំពុះ រួចដាក់គ្រឿងការីបុក កូរចូលគ្នាឲ្យសព្វល្អ

 

២.បន្ទាប់មកដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យសាច់បង្គាជីតឆ្អិន រួចដាក់ទឹកត្រី​ ស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

 

៣.ហើយបន្ទាប់មកដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាងចូល ឆា ៣-៤ត្របល់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here