វិធីធ្វើកំពីងរាជ្យ ឬបំពេញរាជ្យទឹកត្រីស្ករកាពិ (មានវីដេអូ)!

193

គ្រឿងផ្សំ៖ បំពេញរាជ្យ ឬកំពីងរាជ្យ ២-៣ផ្លែធំល្មម, ទឹក ១ចានគោម, អំបិល ១ស្លាបព្រាបាយ, ស្ករត្នោត ១កូនចានចង្កឹះ, ទឹកត្រី ៤ស្លាបព្រាបាយ, កាពិ ១/៤ស្លាបព្រាបាយ, ម្ទេសហុយ ២ស្លាបព្រាកាហ្វេ, ម្ទេសហាន់ ១ស្លាបព្រាបាយ ឬតាមចំណូលចិត្ត, ខ្ទឹមក្រហមហាន់ស្តើងៗ កន្លះកូនចានចង្កឹះ, បង្គាក្រៀមបុកឲ្យម៉ត់បន្តិច កន្លះកូនចានចង្កឹះ, សណ្តែកដីបុក កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.ចិតសំបកកំពីងរាជ្យឲ្យស្អាត វះសាច់ឆ្នូតៗ រួចលាងជាមួយទឹកអំបិល

២.ដាំខ្ទះដាក់ស្ករត្នោត, ទឹកត្រី និងកាពិចូលកូរឲ្យរលាយសព្វ រួចដាក់ម្ទេសហុយ, ម្ទេសហាន់, ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូលកូរច្របល់ឲ្យសព្វចូលគ្នា

៣.បន្ទាប់មកយកកំពីងរាជ្យដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិដែលលាយហើយពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here