ឯកសារបច្ចេកទេសកសិកម្ម
រូបភាព
បច្ចេកទេសក្នុងការច្នៃដាំបន្លែនៅលើដើមចេក ដែលយើងមិនពិបាកស្រោចទឹកច្រើន ហើយបន្លែមានរសេជាតិឆ្ងាញ់ទៀតផង។
១-វត្ថុធាតុដើមដែលត្រូវមាន៖-គ្រាប់ពូជបន្លែដែលត្រូវដាំ-ថង់ប្លាស្ទិច ឬថាសសម្រាប់បណ្តុះកូន
-អង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់-លាមកសត្វស្ងួត / ជីកំប៉ុស-ដើមចេក (រើសយកដើមធំ)
២ការបណ្តុះកូន៖
-លាយអង្កាម ផេះដីខ្សាច់កំទេចស្លឹកឈើងាប់និងជីកំប៉ុសជាល្បាយសម្រាប់ធ្វើជាដីសម្រាប់បណ្តុះកូន
-យកគ្រាប់ពូជទៅបណ្តុះក្នុងកូចថង់ប្លាស្ទិចរួចយកជីកំប៉ុស្ត ដីខ្សាច់ និងស្លឹកឈើផ្សេងៗលាយចូលគ្នារួចច្រកចូលក្នុងថង់នោះ
-រក្សាថង់បណ្តុះកូនពូជនេះនៅកន្លែងត្រជាក់មានម្លប់ រួចស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក
-នៅពេលកូនបន្លែមានអាយុ ១០-១៤ថ្ងៃ យើងត្រូវកាត់យកថងនោះចេញសម្រាប់យកមកដាំ
៣ វិធីដាំ៖
-ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះរន្ធមានទំហំ ៦ស.ម ជម្រៅ ៨ស.ម ឬចោះរន្ធទៅតាមទំហំនៃថង់ដែលយើងបានបណ្តុះកូនរួច ហើយចំនួនរន្ធត្រូវសមាមាត្រទៅនឹងទំហំដើមចេក។
-បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ
ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។
-ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែលមិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។
-នៅក្នុងដើមចេកសំបូរទៅដោយសារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់។