វិធីដាំដើមល្ហុងទ្រេត បានដើមតឿ ជួយកាត់បន្ថយការប៉ះទង្គិចពីកម្លាំងខ្យល់!

1450

​» វិធីដាំដើមល្ហុងទ្រេត បានដើមតឿ ជួយកាត់បន្ថយការប៉ះទង្គិចពីកម្លាំងខ្យល់!

* វិធីដាំ៖

– ត្រូវដាក់បណ្តុះកូន អោយបានកម្ពស់ជិត ២តឹក រួចដកវាយកមកដាំ។

– ពេលដាំត្រូវកាត់ឬសកែវរបស់វាចោលដោយទុក ៥សង់ទីម៉ែត្រ ពីគល់របស់វា។

– ដាក់ដាំវានៅរណ្តៅដែលបានរៀបចំរួច ដោយដាក់ដាំទ្រេតទៅទិសខាងកើតប្រមាណ ៤០ដឺក្រេ។

– ពេលវេលាដាំយើងអាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀង ពិសេសចៀសវាងកុំឱ្យកូនល្ហុងទទួលការជាំទឹកបាន ។

– ការថែទាំជាកិច្ចការមួយសំខាន់ណាស់ ក្រោយពីយើងដាំហើយ ទិន្នផលបានល្អ ឬមិនល្អ អាស្រ័យលើការថែទាំ ។ ក្នុងការថែទាំមានការស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ ។ល។


– គេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ ។ វាចាប់ផ្តើមផ្កាផ្លែហើយបេះរហូតពេញមួយឆ្នាំ ហើយវានឹងឱ្យផលច្រើននៅពេលមានអាយុពី២ទៅ៣ឆ្នាំ។

* អត្ថប្រយោជន៍៖

ការដាំដើមល្ហុងទ្រេតបែបនេះ ធ្វើឲ្យល្ហុងមានដើមទៀប មិនសំពីងសំពោង កាត់បន្ថយការប៉ះទង្គិចពីកម្លាំងខ្យល់ និងឆាប់បានទទួលផលផ្លែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here