វិធីដាំដូងតឿ ដូងក្រអូប

1455

* វិធីបណ្តុះកូន៖

– ជ្រើសរើសពូជដូងផ្អែម ឬដូងក្រអូបណាដែលថ្លោសល្អ ដែលឃើញមានដុះពន្លកប្រមាណជិត២ចង្អាមយកមកបណ្តុះ។

– លាយជីលាមកមាន់ និងអង្កាមចូលគ្នា រួចស្រោចទឹក EM ពីលើ ហើយផ្អាប់ទុករយៈពេលជិត២ខែសម្រាប់យកមកបណ្តុះ។

– រៀបចំថង់ផ្លាស្ទិចខ្មៅ៩x១៨ ដាក់ដី លាយជាមួយល្បាយជីខាងលើត្រឹមពាក់កណ្តាលថង់។

– យកពូជដូងមកដាក់ចូលក្នុងថង់នោះដាក់ខាងពន្លកទៅលើ រួចរោយដីពីកប់ត្រឺមជាងពាក់កណ្តាលផ្លែរបស់វា។

– រយៈពេលប្រហែល៣ខែខែវានឹងមានដុះឬស និងដើមមានកម្ពស់ជាង១ម៉ែត្រហើយយើងអាចយកមកដាំបាន។

* ការរៀបចំរណ្តៅដាំ៖

– រៀបចំដីភ្ជួរ២-៣ដង(បាចកំបោរស)
– រៀបចំប្រព័ន្ធទឹកប្រឡាយតាមបណ្តោយចន្លោះជួរដូង
– ជីករណ្តៅដាំប្រវែង៨តឹកបួនជ្រុង ជម្រៅ៥តឹក រួចដាក់ជីកំប៉ុស្ត៍រោយនៅលើដីជុំវិញមាត់រណ្តៅ។

* វិធីដាំ៖

– ដាក់ពូជដូងដាំដោយដាក់ផ្អៀងបែរមុខខាងកើត៤៥ដឺក្រេ ដើម្បីឲ្យពន្លឺឆាំងចំត្រឡោកដូងស្រូបយកសារ
ធាតុក្នុងទឹកត្រឡោកដូងវាអាចបឺតយកសារធាតុចិញ្ចឹមបាន។
– វិធីកាត់ថង់ផ្លាស្ទិចដូង យើងត្រូវកាត់យ៉ាងណាកុំឲ្យប៉ះ ឬដាច់ឫសរបស់វា ហើយឆូតថង់ផុតផ្ទៃបាតរបស់វា ហើយដល់ចំហៀងម្ខាងដល់មាត់លើមិនឲ្យដាច់ងាយស្រួលទាញថង់ចេញ។

– ដាក់ដូងដាំ ហើយកាយដីនៅមាត់រណ្តៅដែលរោយជីកំប៉ុស្ត៍នោះបំពេញរណ្តៅដើម្បីឲ្យដីបានលាយជាមួយនឹងជីទើបដូងលូតលាស់ល្អ ដោយលុបមិនឲ្យជិតត្រឡោកត្រឹមពាកកណ្តាល។

– ស្រោចទឹកឲ្យជោគសព្វទុករយ:ពេល៥-៦ថ្ងៃ ទើបយកថង់ចេញ។

– វិធីយកថង់ចេញ យកចបជីក ជីក១ចំហៀងទៀតដែលមិនវះថង់ដល់បាតក្រោមហើយចាប់ទាញថង់ខ្មៅចេញម្តងមួយចំហៀង វាមិនប៉ះពាល់ដល់ដូងទេ។

– ដាក់ជីកំប៉ុសទី២ រោយឲ្យឆ្ងាយពីគល់៣តឹក រួចកាយច្របល់ចូលគ្នាជាមួយដីលុបជុំវិញឲ្យសព្វ និងត្រូវទុក ត្រឡោកឲ្យនៅត្រូវពន្លឺថ្ងៃដើម្បីស្រូបសារៈធាតុពីទឹកក្នុងនោះទៅចិញ្ចឹមដើមរបស់វា។

– រយ:ពេល៣ខែក្រោយទៀតដាក់ជីកំប៉ុស រោយឲ្យឆ្ងាយពីគល់១ម៉ែត្រ រួចកាយច្របល់ចូលគ្នាជាមួយដីលុបត្រឹមគល់របស់វា គ្របចំបើងនៅគល់របស់វា ហើយស្រោចទឹកជោគជំរុញឲ្យឫសចេញឆ្ងាយស្រូបយកសារធាតុចិញ្ចឹមដើម្បីឲ្យដើមវាលូតលាស់បានល្អ និងមិនត្រូវកាត់ធាងរបស់វាចេញនោះទេ។

– ៩០%នៃដូងរយ:ពេល២-៣ឆ្នាំមានផ្លែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here