#វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

1216

វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

សម្ភារៈ
១-សំបកកង់ឡាន(សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល,សំបកកង់ឡានដំរីទឹកឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល,ទំហំសំបកកង់ឡានដែលមានកង់៦ចិញ្ចឹមបាន៣០ក្បាល,សំបកកង់ឡានធម្មតាដែលមានកង់ ៤ ចិញ្ចឹមបាន ២០ក្បាល)


២-ខ្សាច់គ្រើមៗ
៣-កញ្ច្រែង
៤-កង្កែបពូជ (ទិញកូនកង្កែប)
៥-ចំណីកង្កែប ឬត្រីអណ្តែង
៦-ថាសដាក់ចំណី។


* វិធីធ្វើកន្លែងចិញ្ចឹម៖
១-រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២-ប្រើខ្សាច់គ្រើមមកក្រាលទ្រាប់ កម្រាស់១៥សង់ទីម៉ែត្រ
៣-បន្ទាប់មកយកកញ្ច្រែងមកក្រាលទ្រាប់ផ្ទៃបាត
៤-យកថ្មតូចៗ ល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ


៥-យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន)
៦-យកកូនពូជកង្កែមមកចិញ្ចឹម
៧-យកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។


*ការឲ្យចំណី៖
១-ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឲ្យកង្កែបស៊ី រាល់ពេលព្រឹកល្ងាច ដោយដាក់ថាសជាន់ក្រោម
២-ចំណីបន្ថែម: អាចឲ្យត្រកួនដែលហាន់ល្អិតៗ ឲ្យរៀងរាល់ ២ថ្ងៃម្តង
៣-ដាក់ទឹកជាន់ទី១ និង ទី២ ហើយត្រូវបញ្ចូលទឹកថ្មីរាល់ ៣ថ្ងៃម្តង
៤-លាងកង់ឡាន និងឧបករណ៍ឲ្យស្អាយ លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ (microorganism)


៥-ប្រើភ្លើងបញ្ឆោតសត្វល្អិតឲ្យកង្កែបស៊ី ជាចំណីបន្ថែមដោយដាក់អំពូលនៅលើកង់ឡាននោះ
៦-ពូជកង្កែប អាចរកទិញបាន តាមកសិដ្ឋានទូទៅ
៧-រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែ អាចប្រមូលផលបានហើយ។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here