ឱសថបុរាណធម្មជាតិ
រូបភាព
ពិតជាអស្ចារ្យមែន! វិធីងាយៗព្យាបាលជំងឺក្រួសក្នុងតម្រងនោម មិនអស់ប្រាក់ឡើយ មុននឹងសម្រេចចិត្តថាវះកាត់! ជួយស៊ែរ បន្តឱ្យអ្នកឈឺបានដឹងផង!
*ក្រួសក្នុងតម្រងនោមជាអ្វី?
ក្រួសក្នុងតម្រងនោមគឺជាជម្ងឺម្យ៉ាងដែលកើតមានក្នុងតម្រងនោម កើតមានឡើងដោយសារក្រាមតូចៗដែលបានប្រមូលផ្ដុំគ្នានៅក្នុងទឹកនោម បង្កើតបានជាដុំធំ ស្ថិតនៅផ្ទៃខាងក្នុងនៃតម្រងនោម។ ប្រសិនជាក្រួសនោះមានទំហំតូចៗ វានឹងធ្វើដំណើរចុះតាមបង្ហូរនោម ចេញមកក្រៅតាមទឹកនោម។ ប៉ុន្ដែផ្ទុយមកវិញប្រសិនជាវាមានទំហំធំ ឬធំជាងបង្ហូរទឹកនោម វាធ្វើឱ្យស្ទះលំហូរទឹកនោម ហើយបណ្ដាលឱ្យរំខានដល់មុខងារតម្រងនោម ឬក៏បណ្ដាលឱ្យលោកអ្នកឈឺចុកចាប់យ៉ាងខ្លាំង រហូតដល់តម្រូវធ្វើការព្យាបាលជាបន្ទាន់ក៏មានដែរ។
*មូលហេតុបង្កក្រួសក្នុងតម្រងនោម
មូលហេតុដែលបណ្ដាលឱ្យកើតមានក្រួសក្នុងតម្រងនោមនេះគឺបណ្ដាលមកពី
-របបចំណីអាហារ ដូចជាទឹកដោះគោ សាច់សត្វ អំបិល សូកូឡា តែ…
-បរិភោគបានតិចតួចនូវបន្លែដែលមានជាតិសរសៃច្រើន
-ការទទួលទានទឹកមិនបានគ្រប់គ្រាន់
-កត្ដាតំណពូជ
-ទម្រង់មិនប្រក្រតីរបស់ប្រព័ន្ធទឹកនោមជាដើម។
ដូច្នេះដើម្បីបង្ការរាល់បញ្ហានេះ លោកអ្នកគប្បីចៀសវាងកាត់បន្ថយនូវរបបអាហារមួយចំនួនដូចបានរៀបរាប់ខាងលើនេះ និងតម្រូវឱ្យទទួលទានទឹកឱ្យបានច្រើន។
*រោគសញ្ញាក្រួសក្នុងតម្រងនោម
រោគសញ្ញាក្រួសកុ្នងតម្រងនោមទាក់ទងទៅនឹងទីតាំងក្រួសក្នុងតម្រងនោម និងទំហំ ហើយវាស្ថិតនៅក្នុងតម្រងនោម។ ចំពោះរោគសញ្ញាវិញមិនសូវជាមានអាការអ្វីធ្ងន់ធ្ងរប៉ុន្មានទេ គ្រាន់តែធ្វើឱ្យអ្នកជម្ងឺឈឺចុកចាប់នៅម្ដុំចង្កេះ។ ប្រសិនជាក្រួសនោះតូចៗវានឹងរមៀលធ្លាក់នៅ ក្នុងបំពង់បង្ហូរទឹកនោម ពេលនោះហើយដែលធ្វើឱ្យអ្នកជម្ងឺឈឺចុកចាប់ខ្លាំង រហូតទាមទារធ្វើការព្យាបាល ឬសង្គ្រោះជាបន្ទាន់ក៏មានដែរ។ តែប្រសិនជាវារមៀលធ្លាក់រហូតដល់ប្លោកនោម ឬធ្លាក់ដល់បង្ហួរនោមខាងក្រៅរបស់អ្នកជម្ងឺ វាធ្វើឱ្យស្ទះតម្រងនោម ហើយអ្នកជម្ងឺនោមអត់ចេញទេ។ រោគសញ្ញាដូចជាតឹងប្លោកនោមខ្លាំង មានអាការឈឺចុកចាប់នៅត្រង់ថ្ងាស ឬនោមអត់ចេញដោយសារតែក្រួស។
*ក្រួសតម្រងនោមអាចព្យាបាលបាននូវគ្រប់ដំណាក់កាល ដោយគ្រាន់តែធ្វើដូចតទៅ៖
១. ផ្លែម្នាស់អាំងឆ្អិនច្របាច់ ពូតយកទឹក
២. ម្អមបុកច្របាច់ ពូតយកទឹក
៣. ទឹកដូងខ្ចី។
របៀបធ្វើ៖
ចោះរន្ធក្នុងផ្លែរម្នាស់ ១ផ្លែ ប្រហែល ២ថ្នាំងដៃ រួចដាក់សាច់ជូរចូលប្រហែល 0,3g (ដាក់ក៏បាន មិនបាច់ដាក់ក៏បាន)
– ដាក់អាំងឱ្យឆ្អិនក្រៀមខាងក្រៅ
– ចិតសំបកចេញ ហើយចិតជាចំណិតៗ ពូតយកទឹក ចែកជា ២ចំណែក
របៀបប្រើប្រាស់៖
– ផឹក ២ដង ក្នុង១ថ្ងៃ ពេលក្រោកពីគេងព្រឹក និងមុនគេងយប់ (ហូបក្រោយពេលញ៉ាំអាហារព្រឹក ៣០នាទីបើមានជំងឺក្រពះ)។
ម្អមស្រស់ ប្រហែល50g (ម្អមក៏មានសារៈសំខាន់ក្នុងការជួយកម្ចាត់ដុំក្រួសដែរ)
– ត្រូវលាងសម្អាតម្អមមួយក្តាប់ដោយទឹកអំបិលឱ្យបានស្អាត
– បុកលាយជាមួយទឹកដូងខ្ចី១ផ្លែ
– ពូតយកទឹកផឹកដើម្បីជំនួយកម្លាំង ព្រមទាំងបើកផ្លូវកាន់តែធំងាយស្រួលឱ្យក្រួសចេញ
– ចែកវាជា៣ចំណែក រួចផឹក៣ពេលក្រោយពេលផឹកទឹកម្នាស់រួច៣០នាទី និងក្រោយពេលបាយថ្ងៃត្រង់៣០នាទី
រយៈពេលមួយសប្តាហ៍នឹងទទួលបានផលប្រសិនបើក្រួសមានទំហំត្រឹម 10mm។
មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
កំណត់ចំណាំ៖ ស្រ្តីមានផ្ទៃពោះហាមផឹក។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។