វិធីងាយៗក្នុងការកំចាត់ស្រមើលក្នុងទ្រុងនិងសំបុកមាន់ទា!!

367

រកបានហើយសម្រាប់បងប្អូនចង់កំចាត់ស្រមើលចង្រៃ
វិធីងាយៗក្នុងការកំចាត់ស្រមើលក្នុងទ្រុងនិងសំបុកមាន់ទា ជួយចែកគ្នាដឹងផង

សម្ភារៈ៖

-ចំបើង

-ស្លឹកទន្ទ្រានខេត្រ

-ស្លឹកគ្រៃ

-ស្លឹកស្តៅ

ស្លឹកថ្នាំជក់

-ស្លឹកសាវម៉ៅព្រៃ។

+វិធីធ្វើ៖
ដាក់ចំបើងក្រាលបាតសម្បុកលាយជាមួយស្លឹកទន្រ្ទានខែត្រស្លឹកគ្រៃស្លឹកស្ដៅសស្លឹកថ្នាំជក់ឬសាវម៉ៅព្រៃ(ហាលថ្ងៃឱ្យស្ងួតបន្តិចធ្វើអនាម័យក្នុងទ្រុងមាន់នៅពេលដែលមាន់ញាស់ត្រូវយកសម្បុកនោះទៅដុតចោលដើម្បីសម្លាប់ចៃនិងស្រមើល។


ក្រោយពីមាន់ក្រាប់ពងបាន៤-៥ថ្ងៃបង្វិលពងមួយថ្ងៃម្ដងដើម្បីឱ្យវាញាស់ស្រុះគ្នា
នៅពេលកូនមាន់ញាស់ក្រុងកូនមាន់១អាទិត្រជាមួយមេដោយផ្ដល់បាយត្រាំទឹកឱ្យកូនមាន់(មួយថ្ងៃកន្លះពីកើត)

និងផ្ដល់ទឹកស្អាតហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃនៅម៉ោង៨-៩ព្រឹករយៈពេល១៥នាទីដើម្បីឱ្យវារឹងប៉ឹងមានសុខភាពល្អមាន់៣អាទិត្រចាប់ផ្ដើមមានព្រូនដូចច្នេះទម្លាក់ព្រូនមាន់ដោយប្រើស្លាខ្ចីចិតយកសាច់ស្ដើងៗបញ្រ្ចកមាន់មាន់១៣ក្បាល់បញ្រ្ចកស្លា១ផ្លែនិងធ្វើរៀងរាល់២ខែម្ដង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត Sophalleth)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here