វិធីការពារ និងកម្ចាត់ជំងឺបាក់តេរីស្រពោនស្រស់

223

ជំងឺបាក់តេរីស្រពោនស្រស់បង្កឡើងដោយបាក់តេរី Psedomonas Solanacearum។ ដំណាំដែលមានបាក់តេរីនេះ សវាមានសញ្ញា និងរោគសញ្ញា ដូចខាងក្រោម៖
– ដំណាំទាំងមូលស្វិតស្រពោនយ៉ាងរហ័ស ដោយស្លឹកនៅតែមានពណ៌ដដែល

– ដើម និងឫស មានការស្ទះជាតិទឹក បន្ទាប់មកប្រែទៅជាពណ៌ត្នោត ជួនកាលបណ្តូលដើមទៅជាប្រហោង

– ដំណើរការនៃជំងឺនេះ ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យដំណាំងាប់ជាបន្តបន្ទាប់

– ក្នុងករណីយើងកាត់ដើមដែកមានជំងឺ ដាក់ចូលទៅក្នុងកែវថ្លាដែលមានទឹក នោះយើងនឹងឃើញម្សៅសៗចេញពីដើម។

វិធានការការពារ ៖
– ភ្ជួរហាលដីពី ៣-៤ដង
– បាចកំបោរ ១គីឡូក្រាម ក្នុង១០ម៉ែត្រការ៉េ

– ប្រើពូជធន់ Mongal លើប៉េងប៉ោះ
– ដាំដំណាំបង្វិល

– ជ្រើសរើសកូនដំណាំដែលមានសុខភាពល្អយកទៅដាំ
– ថែទាំដំណាំកុំឱ្យមានស្នាមរបួស

– សម្អាតដៃ និងឧបករណ៍ផ្សេងៗ មុនប៉ះពាល់ដំណាំ
– សម្អាតគ្រាប់ពូជមុនពេលយកទៅសាប ដោយត្រាំទឹកក្តៅ ៥០អង្សាសេ (ប្រើទឹកក្តៅពុះ ១កែវ លាយទឹកត្រជាក់មួយកែវ ដោយត្រាំរយៈពេល ២០ ទៅ ៣០នាទី)

– ប្រឡាក់គ្រាប់ពូជនឹងទឹកខ្ទឹមស (យកមើមខ្ទឹមបុកដោយលាយទឹកតិចៗ រួចយកទៅប្រឡាក់គ្រាប់)
– ប្រមូល និងសម្អាតកាកសំណល់

– ចៀសវាងស្រោចទឹកដោយប្រើទុយោបាញ់ខ្លាំងៗ
– សាបកូននៅក្នុងកន្ទោង

វិធានការកម្ចាត់ ៖
– ថ្នាំផ្សំពីរុក្ខជាតិ ដូចជា គល់ស្លឹកគ្រៃ កន្លះខាំដំឱ្យខ្ទេច ត្រាំទឹក២លីត្រ ទុករយៈពេល៣-៤ម៉ោង ច្រោះ និងយកទៅបាញ់ ។ ពេលមានភ្លៀងបាញ់១សប្តាហ៍ ២-៣ដង ប៉ុន្តែបើគ្មានភ្លៀង បាញ់១សប្តាហ៍១ដង ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here