វល្លិ៍ប៉េងប៉ោះស្រោម (វល្លិ៍ពោះអំបែង ឬហៅ ផ្លេកផ្លោក ឬពោះក្អម) ព្យាបាលរលាកសន្លាក់ ហើម ជាំរ៉ាំរ៉ៃ

4565

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំ ក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយមានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញសន្លាក់ រួមទាំង សរីរាង្គផ្សេងៗទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម៉្យាងដែលកើតឡើង នៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការខុសតួនាទី (មានន័យថាវាច្រលំធ្វើ ការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងទៅវិញ) ។


ជំងឺរលាកសន្លាក់ គឺជាការរលាកសន្លាក់មួយ ឬច្រើន។ ប្រភេទទូទៅ នៃជំងឺរលាកសន្លាក់ មានជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
សញ្ញា និងរោគសញ្ញាទូទៅ នៃជំងឺរលាកសន្លាក់រួមមាន ៖
– ការឈឺចាប់
-គាំង


– ការហើម
– ក្រហម
-ការថយចុះនៃចលនាសន្លាក់។


រូបមន្តធម្មជាតិសម្រាប់ជួយកែរោគរលាកសន្លាក់ ហើម ជាំរ៉ាំរ៉ៃ
វិធីធ្វើ៖
-កិនស្លឹកប៉េងប៉ោះស្រោមឱ្យបានចំនួន 2ពែង រួចលាយជាមួយប្រេងល្ង 1 ពែង យកលាបកែសន្លាក់ និងកាត់បន្ថយអាការៈឈឺចុកចាប់ ។
-ឬ យកស្លឹកប៉េងប៉ោះស្រោមចំនួន1ក្ដាប់ដៃដាក់ជាមួយទឹក3កែវ រួចស្ងោររំងាស់ឱ្យនៅសល់តែទឹក1កែវ ទទួលទានកន្លះកែវ ចំនួន3ដង ក្នុងថ្ងៃ។


ប្រយោជន៍របស់ប៉េងប៉ោះស្រោម៖
– មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយព្យាបាល ជំងឺលើសឈាម ទឹកនោមផ្អែម និងទប់ស្កាត់ជំងឺមហារីក ដែលមានប្រសិទ្ធភាពបំផុត ការពារពីជំងឺតំរងនោម និងថ្លើមផងដែរ
– មានកាឡូរីទាប មានប្រសិទ្ធភាពក្នុងផ្សះជំងឺ

– គ្រប់គ្រងជាតិស្ករក្នុងឈាមមិនឲ្យលើស បន្សាបជាតិពុលក្នុងរាងកាយទៀតផង។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here