ល្ហុងជាឱសថធម្មជាតិព្យាបាលជំងឺ និងមានគុណប្រយោជន៍ច្រើនណាស់ចំពោះសុខភាព

649

រុក្ខជាតិល្ហុង មានអត្ថប្រយោជន៍ណាស់មិនថាយកហូបផ្លែទេ សូម្បីតែស្លឹក គ្រាប់ សឹងតែពីដើមដល់ឫសមានប្រយោជន៍ទាំងអស់ក្នុងការព្យាបាលជំងឺមួយចំនួន។ ផ្នែកប្រើប្រាស់ ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។ កន្លែងដាំដុះ គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។

លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិមានកំពស់ពី ៣ ទៅ ១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ។ ស្លឹកដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង។  ស្លឹកឆែកជ្រៅៗ។ ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី។ ផ្លែមានរាងមូលទ្រវែង ជាផ្លែសាច់មានគ្រាប់ច្រើន។ គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។

ការព្យាបាល:

-ស្លឹក ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។

-ផ្លែខ្ចី បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។

-ផ្លែទុំ បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។

-ជ័រចេញពីផ្លែខ្ចី ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។

-ដើមខ្ចី ធ្លាក់ស។

-ផ្កា ព្យាបាលក្អក។

-គ្រាប់ ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។

-ឫស ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here