លាងតម្រងនោម ងាយបំផុត គឺតាមធម្មជាតិ!!

628

អាហារ គឺសំខាន់ណាស់ នៅពេលមនុស្សត្រូវការ។ មានប្រជាជនជាច្រើន បាននាំគ្នាបរិភោគអាហារនៅតាមផ្លូវ ជាជាងធ្វើខ្លួនឯងបរិភោគ។ការបរិភោគអាហារតាមផ្លូវជាប្រចាំថ្ងៃ គឺមិនល្អសម្រាប់សុខភាពទេ ហើយវាអាចធ្វើឱ្យខូចតម្រងនោមដោយមិនខ្លួនទៀតផង។ តម្រងនោម គឺជាសរីរាង្គសំខាន់បំផុតក្នុងរាងកាយ។ មុខងាររបស់វា គឺច្រោះ និងលាងសម្អាតកាកសំណល់ក្នុងឈាម។ វាក៏មានសមត្ថភាពផលិតអ័រម៉ូន ដែលអាចផលិតគ្រាប់ឈាមក្រហម និងគ្រប់គ្រងសម្ពាធឈាមផងដែរ។ហើយខាងក្រោមនេះ គឺជាភេសជ្ជៈកម្ចាត់ជាតិពុលពីតម្រងនោម។

+គ្រឿងផ្សំ៖ត្រសក់ធំ ១   ការ៉ុត ២ ផ្លែ។

+ របៀបធ្វើនិងប្រើប្រាស់៖
កិនគ្រឿងផ្សំទាំងពីរបញ្ចូលគ្នាក្នុងម៉ាស៊ីនទឹកក្រឡុក រួចពិសា។ ជាតិទឹក ៩០ ភាគរយមានក្នុងត្រសក់ជាមួយនឹងវីតាមីនចម្រុះក្នុងការ៉ុត ជួយបណ្ដេញជាតិពុលក្នុងរាងកាយ ជាពិសេសតម្រងនោម៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here