រឿង៥ចំនុច ដែលអ្នកមិនគួរធ្វើនៅពេលក្រពះនៅទទេនោះទេ វាមានផលប៉ះពាល់ណាស់ចំពោះសុខភាព!

247

ប្រហែល​ពេល​ខ្លះ​អ្នក​បាន​ធ្វើ​នៅ​រឿង​មួយ​ចំនួន​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ឬ​ក៏​រំលង​តែ​ម្ដង ដោយ​យក​ការ​ញ៉ាំ​រឿងផ្សេង​មក​ជំនួស​វិញ។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មិន​ទាន់​ញ៉ាំ​អី​ ឬក្រពះរបស់អ្នកនៅទទេ ពេលព្រឹកព្រលឹម៖

 

១. ការញុំាកាហ្វេនៅពេលព្រឹក

ការញ៉ាំកាហ្វេនៅពេលព្រឹកវាជារឿងល្អ ព្រោះវាជួយអ្នកឱ្យមានអារម្មណ៍ស្រស់ថ្លាក្នុងការភ្ញាក់ពីគេង ប៉ុន្តែ អ្នកមិនគួរទទួលទានវា ខណៈពេលដែលមិនទាន់បានបរិភោគអ្វីសោះនោះទេ ព្រោះថាវាអាចនឹងប៉ះពាល់ទៅដល់ក្រពះរបស់អ្នក និងធ្វើឲ្យបេះដូងរបស់អ្នកខ្សោយផងដែរ។

 

២. ការទទួលទានភេសជ្ជៈដែលមានជាតិហ្គាស

ប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈដែលមានជាតិហ្គាសនៅពេលព្រឹកព្រលឹម អ្នកអាចនឹងប្រឈមមុខជាមួយនឹងការរលាកក្រពះ និងឈឺក្រពះទៅថ្ងៃមុខមិនខាន។

 

៣. ទំពារស្ករកៅស៊ូ

អាស៊ីតរំលាយអាហារដែលត្រូវបានផលិតនៅពេលដែលអ្នកទំពារស្ករកៅស៊ូនឹងបំផ្លាញស្រទាប់ក្រពះដែលនៅទទេ។ បើអ្នកមានទម្លាប់ក្នុងការទំពារស្ករកៅស៊ូនៅពេលព្រឹក អ្នកអាចនឹងជំនួសដោយការញ៉ាំផ្លែឈើ ក៏ដូចជាទំពារបន្លែផ្សេងៗជំនួសឲ្យការទំពារនេះក៏បានដែរ។

 

៤. លេប​ថ្នាំ

ទោះ​បី​ជា​វា​គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ការ​ព្យាបាល​ការ​ឈឺ​ចាប់​ និង​បន្ថយ​កម្ដៅ​ក៏​ដោយ ក៏​ថ្នាំ​ដែល​ប្រើ​ថ្នាំប្រឆាំងនឹងការ​ឈឺចាប់​ទាំង​នោះ​ដូចជា Asprin, Paracetamol និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ដទៃទៀត ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ​បើសិន​លេប​នៅ​ពេល​ក្រពះទទេ។ គ្រោះថ្នាក់​រួមមាន​ការហូរឈាមក្រពះ ឈឺពោះ និង​ថ្នាំ​គ្មានប្រសិទ្ធភាព។ មាន​ថ្នាំ​មួយ​ចំនួន​​ដែរ ​ដែល​តម្រូវ​ឲ្យ​លេប​នៅ​ពេល​ពោះ​ទទេ ប៉ុន្តែ​​លុះ​ត្រា​តែ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។

 

៥. ការហាត់ប្រាណ ដែលនឿយហត់ខ្លាំង

នៅពេលដែលអ្នកមិនទាន់បានទទួលទានអាហារទាល់តែសោះនៅពេលព្រឹក អ្នកមិនគួរធ្វើការហាត់ប្រាណខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែអស់កម្លាំង។ ជាធម្មតាការហាត់ប្រាណនៅពេលព្រឹក គួរតែធ្វើពីចន្លោះ ១០ ទៅ ២០នាទី តែប៉ុណ្ណោះ។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here