រឿងទាំង ៥ ដែលអ្នកមិនគួរធ្វើបន្ទាប់ពីញ៉ាំអាហារឆ្អែត!

369

១-ចូលគេង៖វាពិបាកណាស់ដែលមិនងងុយគេងបន្ទាប់ពីទទួលទានអាហាររួចហើយនោះ ប៉ុន្តែនេះជារឿងដែលអ្នកមិនគួរធ្វើដាច់ខាតដោយសារតែនៅពេលដែលអ្នកគេង សរីរាង្គក្នុងខ្លួនអ្នកក៏សម្រាកដំណើរការរបស់វាដូចគ្នា ដូច្នេះហើយវាធ្វើអោយប្រព័ន្ទរំលាយអាហាររបស់អ្នកផ្អាករំលាយអាហារដែលអ្នកទទួលទាននោះ។២-មុជទឹក៖ការមុជទឹកបន្ទាប់ពីញ៉ាំអាហាររួចក៏អាចធ្វើអោយប៉ះពាល់ដល់ការរំលាយអាហារដែរ ដោយសារនៅពេលដែលអ្នកមុជទឹក ឈាមដែលនៅបរិវេណពោះអ្នកបានហូរទៅកន្លែងផ្សេងក្នុងរាងកាយ ជាជាងជួយក្រពះក្នុងការរំលាយអាហារ។

៣-ផឹកតែ៖ក្នុងស្លឹកតែមានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលមានតួនាតីពង្រឹងជាតិប្រូតេអ៊ីនក្នុងអាហារ ហើយវាអាចធ្វើអោយប៉ះពាល់ដល់ការរំលាយអាហាររបស់ក្រពះដោយវាធ្វើអោយរយះពេលរំលាយយូរជាងមុន។

៤-ជក់បារី៖មានគេជឿថាការជក់បារីបន្ទាប់ពីទទួលទានអាហាររួចគឺមានលទ្ធផលធ្ងន់ជាងធម្មតាដប់ដង។ ទោះបីជាការលើកឡើងនេះត្រឹមត្រូវរឺអត់ អ្នកមិនគួរជក់បារីនោះទេ។

៥-ញ៉ាំផ្លែឈើ៖ការទទួលទានផ្លែឈើក្រោយពេលបាយជារឿងធម្មតាបំផុត ប៉ុន្តែអាហារ និងផ្លែឈើត្រូវការពេលរំលាយខុសគ្នា ដូចនេះប្រសិនជាអ្នកទទួលទានវាដំណាលគ្នា វានឹងធ្វើអោយការរំលាយគ្មានតុល្យភាព៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here