រូបមន្តឱសថធម្មជាតិព្យាបាលជំងឺស្ងួតភ្នែក

830

មុននឹងរៀនធ្វើភេសជ្ជៈសម្រាប់ជំងឺស្ងួតភ្នែក ខ្ញុំបាទសូមបង្ហាញអំពីមូលហេតុ និងរោគសញ្ញានៃជំងឺស្ងួតភ្នែកនេះជាមុនសិន។

*មូលហេតុនៃជំងឺភ្នែកស្ងួត (Dry Eye Syndrome)

-ចំនួននៃទឹកភ្នែកមិនបានផលិតគ្រប់គ្រាន់ដើម្បីរក្សាឱ្យមានតុល្យភាពមានសំណើមនៅក្នុងភ្នែករបស់អ្នក

-ការផ្លាស់ប្តូរអ័រម៉ូន ស្រ្តីដែលជិត ឬអស់រដូវ។ ស្រ្តីដែលមានអាយុជាង 50 មានហានិភ័យខ្ពស់ 50% នៃជំងឺភ្នែកស្ងួតជាងបុរស

-ការប្រើប្រាស់ថ្នាំមួយចំនួនដែលកាត់បន្ថយការផលិតទឹកភ្នែក​ដូចជាថ្នាំបន្ថយសម្ពាធឈាម និងថ្នាំបន្ថយទុក្ខព្រួយជាដើម

-ការរស់នៅក្នុងតំបន់ដែលមានអាកាសធាតុស្ងួតដីហុយ ខ្យល់ នៅមុខម៉ាស៊ីនត្រជាក់ ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍យូរពេក។

*រោគសញ្ញានៃជំងឺភ្នែកស្ងួត (DES)

-រមាស់ភ្នែក រលាកភ្នែក ភ្នែកឡើងក្តៅ ស្រវាំងភ្នែក ហៀរទឹកភ្នែក និងឈឺភ្នែក។

 

ឥឡូវមករៀនពី វិធីធ្វើភេសជ្ជៈសម្រាប់ជំងឺស្ងួតភ្នែក វិញម្តង!

គ្រឿងផ្សំ៖ ផ្កាអញ្ជ័ន ចំនួន​ ៧ផ្កា (យកលំអងផ្កាចេញ)

-ផ្លែ Goji berry ក្រៀម ១ក្តាប់ដៃ (អាចរកទិញតាមផ្សារទំនើប)

-ពុទ្រាក្រៀម (ចិន)​ ចំនួន ៣ផ្លែ

-ផ្កា Chrysanthemum ១ក្តាប់ដៃ (ដូចរូបខាងក្រោម)

-ស្ករសគូប ១ដុំ (បើគ្មាន អាចដាក់ស្ករសធម្មតា ១ស្លាបព្រាកាហ្វេ)

វិធីធ្វើ៖ ដំផ្លែ Goji berry និង ពុទ្រាក្រៀម(ចិន)​ ឱ្យបែកបន្តិច រួចដាក់ចូលក្នុងទឹក ៣ ឬ ៤កែវ ហើយដាំឱ្យពុះ ៣០នាទី

-បិទភ្លើង ហើយដាក់ស្ករសគូប ឬស្ករស ចូល ហើយកូរឱ្យសព្វ។ ដាក់ដាំរំងាស់វាម្តងទៀត ដាក់ផ្កាអញ្ជ័ន និងផ្កា​Chrysanthemum ចូលក្នុងកែវមួយ រួចចាក់ទឹករំពុះល្បាយមុនដំបូងចូល ហើយត្រាំទុកមួយសន្ទុះ រហូតវាត្រជាក់ ឬនៅក្តៅឧណ្ឌៗ

-ដួសផ្កាចេញ ចំណែកផ្លែពុទ្រាក្រៀម និងផ្លែ Goji berry អ្នកអាចញ៉ាំបាន។

វិធីប្រើប្រាស់៖

-ផឹក ៣ដង ក្នុងមួយថ្ងៃ ពេលក្រពះទទេ មុនពិសាអាហារ

-ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អប្រសើរ អ្នកអាចបន្ថែមម្សៅ ឬទឹកកន្ទួតព្រៃបន្ថែម។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here