រូបមន្តធ្វើពោតឆា ឆ្ងាញ់ជាប់ចិត្ត!

827

គ្រឿងផ្សំ៖ ពោត ២០០ក្រាម (បេះយកសាច់), គល់ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាកាហ្វេ, បង្គាក្រៀម ១០០ក្រាម ត្រាំទឹកឲ្យទន់, គល់ស្លឹកអំបិល កន្លះស្លាបព្រាកាហ្វេ, ស្ករស កន្លះស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាកាហ្វេ, ទឹកម្ទេស ១ស្លាបព្រាកាហ្វេ, ប័រ ១០ក្រាម, ស្លឹកខ្ទឹម ហាន់ល្អិតៗ។

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣-៤ ត្រលប់

៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល  ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២-៣ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here