រូបមន្តធម្មជាតិ ព្យាបាលភ្នែកក្រហម

1346

*មូលហេតុជំងឺភ្នែកក្រហម
ជាធម្មតា ភ្នាសដែលគ្របដណ្ដប់គ្រាប់ភ្នែក គឺមានសភាពសថ្លាដែលអាចឱ្យយើងមើលឃើញស្រទាប់គ្រាប់ភ្នែកខាងក្នុងបាន។ កាលណា ភ្នាសនេះប្រែពណ៌ឡើងក្រហម មានការរលាកផ្នែកសនៃភ្នែក រលាកត្របកភ្នែក ឬរលាកស្រទាប់ស្តើងនៃភ្នែកនោះវាជាករណីជំងឺភ្នែកក្រហម។ ជាទូទៅ ជំងឺភ្នែកក្រហម បង្កឡើងដោយមានករណីច្រើនយ៉ាង ផ្សេងៗគ្នា ក្នុងនោះមានដូចខាងក្រោមនេះដោយមេរោគ៣ធំៗគឺមានដូចជា ៖


១. បាក់តេរី (Bacterial)
២. វីរុស (Virus)
៣. ពពួកផ្សិត (Fungi)


*រោគសញ្ញាជំងឺភ្នែកក្រហម
ជំងឺភ្នែកក្រហម កើតឡើងលើមនុស្សមួយចំនួន ដោយធ្វើឱ្យភ្នែករបស់ពួកគេឡើងក្រហម មានភាពឈឺចាប់ និងហៀរទឹកភ្នែក។ គេអាចសង្ស័យបានថា មានកើតជំងឺភ្នែកក្រហម ប្រសិនបើភ្នែកឡើងពណ៌ក្រហម ហើយមានអារម្មណ៍ថារមាស់នៅពេលព្រឹក ពេលភ្ញាក់ពីដំណេកហាក់ដូចជាមានភ្នែកធ្ងន់ ពិបាកក្នុងការបើកភ្នែក ឬក៏បើកឡើងមិនស្រលះ។ រោគសញ្ញាសំខាន់ៗ ដែលអាចសម្គាល់បានថាមានបញ្ហាឈឺភ្នែកក្រហមនេះ គឺមានដូចខាងក្រោមនេះ៖


១. ក្រហមភ្នែក៖ ផ្នែកសនៃភ្នែកឡើងពណ៌ក្រហម រលាកភ្នែក
២. រកាំភ្នែក៖ រកៀសៗនៅក្នុងភ្នែក
៣. ពពឹកភ្នែក៖ មានអាចម៍ភ្នែក ចេញមកកកខាប់នៅប្រឡង់ភ្នែក
៤. ក្រមររោមភ្នែក៖ មានក្រមរជាប់នឹងរោមភ្នែកក្រោយពីងើបពីដំណេក


៥. ហៀរទឹកភ្នែក៖ មានការហូរទឹកភ្នែក (ជាទឹកភ្នែកថ្លា ឬទឹករងៃ)
៦. ហើមត្របកភ្នែក៖ ត្របកភ្នែកប៉ោងឡើង ឬរីកធំជាងមុន ត្របកភ្នែករឹង
៧. ឈឺភ្នែកខ្លាំង៖ ឈឺភ្នែកយូរ ក្រហាយភ្នែក ឬផ្សាភ្នែក


៨. ស្រវាំងភ្នែក៖ មើលឃើញព្រិលៗ ពិបាកក្នុងការមើល
៩. រមាស់ភ្នែក៖ មានអារម្មណ៍ថាដូចជាមានគ្រាប់ខ្សាច់នៅក្នុងភ្នែក
១០. ភ្នែកចាញ់ពន្លឺ៖ មើលចំពន្លឺពុំបាន ចាំងពន្លឺ ឈឺភ្នែកនៅពេលត្រូវពន្លឺ។

វិធីសាស្ត្រធម្មជាតិព្យាបាលជំងឺភ្នែកក្រហម
រុក្ខជាតិ៖ រមៀត


វិធីធ្វើ ៖
-យកម្សៅរមៀតពីរស្លាបព្រាលាយជាមួយនឹងទឹកដាំពុះមួយពែង។


វិធីប្រើប្រាស់៖
-យកក្រណាត់ជ្រលក់ចូលក្នុងនោះ មកស្អំភ្នែកជាការស្រេច។

ឬក៏បងប្អូនអាចយកក្រណាត់ស្អាតជ្រលក់ក្នុងទឹកត្រជាក់ ឬ ទឹកក្តៅឧណ្ឌៗ និង ពួតទឹកឱ្យស្ងួត បន្ទាប់មក យកក្រណាត់នោះដាក់ស្អំនៅលើភ្នែក ទុករយៈពេល ៥ ទៅ១០នាទីជាការស្រេច។ ព្យាបាលតាមវិធីនេះឱ្យ ៣ ទៅ៤ដង ក្នុងមួយថ្ងៃ។ វានឹងជួយបន្ថយកំដៅភ្នែក និងកាត់បន្ថយពណ៌ក្រហមដែលមាននៅក្នុងភ្នែក។ សូមកុំប្រើក្រណាត់ដដែល ដាក់ស្អំនៅលើភ្នែកទាំងពីរ ត្រូវប្រើក្រណាត់ពីរផ្សេងគ្នា។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទបន្ថែម៖ រមៀត មានប្រយោជន៍ជាឱសថដ៏មហាសាល ព្យាបាលជំងឺមហារីក ដំបៅក្រពះ ឈឺក្រពះរ៉ាំរៃ ជួយបំបាត់ឆ្អឹងពុក ជំនួយថ្លើម រក្សាសម្រស់ឲ្យក្មេងជាងវ័យ

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here