រមៀត និងទឹកដោះគោបញ្ចូលគ្នា គឺទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាពរបស់អ្នក! (មានវីដេអូ)

3159

ការដាក់បញ្ចូលធាតុផ្សំរមៀត និងទឹកដោះគោចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺវាពិតជាល្អណាស់ចំពោះសុខភាពរាងកាយទាំងមូល ដែលអ្នកគួរស្វែងយល់ ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗ។

 

ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីវិធីធ្វើទឹកដោះគោរមៀត និងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះរាងកាយ និងសុខភាព៖

 

គ្រឿងផ្សំ៖

-ទឺកដោះគោស្រស់ ១កែវ

-ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ

-ម្រេចម៉ត់ បន្តិច (ដាក់ក៏បានមិនដាក់ក៏បាន)

-ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូល កូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី

 

២.ដាក់ម្រេចម៉ត់ចូល កូរឲ្យសព្វ រួចបិទភ្លើង

 

៣.រួចចាក់ចូលកែវ បើមិនចង់ដោយកាក ចាក់ច្រោះវា រួចដាក់ទឹកឃ្មុំចូល កូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចហូប។

 

*ហូបពេលក្តៅឧណ្ហៗ ហូប ១កែវ ជារៀងរាល់ថ្ងៃ មុនពេលចូលគេង។

 

អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាព៖

ជួយឲ្យគេងលក់ស្រួល

ជួយសម្អាតជាតិពុលចេញពីរាងកាយ

ជួយព្យាបាលជំងឺសន្លាក់ និងធ្វើឲ្យឆ្អឹងរឹងមាំ

ជួយបង្កើនប្រព័ន្ធភាពស៊ាំ

 

ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា

ជួយសម្រកទម្ងន់

ព្យាបាលជំងឺផ្តាសាយ និងក្អក

ជួយសម្រួលដល់បញ្ហាឈឺក្បាល

ព្យាបាលការឈឺចាប់ពេលមកឈាមរដូវ។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here