របៀប​ដាំ​ម្ទេស​ក្នុងផើងងាយៗ

283

+មុន​ដាំ
-ត្រូវ​រៀបចំ​ផើង ឬ​កេះ​ស្នោរ​
-ដី​ជីកំប៉ុស​
-ជ្រើសរើស​ពូជ​ម្ទេស​+ការរៀបចំ​ដាំ​ដុះ
-ត្រូវ​យក​ពូជ​ម្ទេស​ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​រយៈពេល​២​ម៉ោង​
-សាប​ពូជ​នៅ​លើ​ថ្នាល (​ដី​) រួច​យក​កំទេច​ចំបើង​គ្របពីលើ និង​ស្រោច​ទឹក​ឱ្យ​ជោគ​រៀងរាល់ថ្ងៃ​+ការដាំដុះ
-ស្រោច​ទឹក​លើ​ថ្នាល​ឱ្យ​ជោគ ដើម្បី​ងាយស្រួល​ដក​យក​កូន​ម្ទេស​កុំ​ឱ្យ​ដាច់​ឫស​
-ត្រូវ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ រឹងមាំ មាន​កម្ពស់​១​តឹក
-ចាក់​ដី​ចូល​ក្នុង​ផើង និង​ជីករណ្តៅ​សម្រាប់​ដាំ​កូន​ម្ទេស​-ដាក់​កូន​ម្ទេស​ចូល និង​លុប​ដី​ពី​លើ​គល់​
-រក​ចំបើង​មក​គ្រប​គល់ រួច​ស្រោច​ទឹក​ឱ្យ​ជោគ​
+ការថែទាំ
-ត្រូវ​ស្រោច​ទឹក​មួយ​ថ្ងៃ​២​ដង​-ឧស្សាហ៍​សម្អាត​ស្មៅ និង​ជ្រុំដី ដើម្បី​បំផុសដី​ឱ្យមាន​ខ្យល់​ចេញចូល​ទឹក​ជ្រាប​បានល្អ​
-បើ​មាន​ស្រមោច​រោម​ត្រួយ​ឬ​ស្លឹក ត្រូវ​កម្ចាត់​វា​ដោយ​យក​ផេះ​ម​ករោយ​តាម​គល់​
-បន្ថែម​ជីកំប៉ុស​នៅ​គល់​
+ការប្រមូល​ផល-ម្ទេស​នឹង​ចាប់​ឱ្យ​ផល​ក្នុង​រយៈពេល​៤​ខែ ដោយ​ផ្លែ​ទុំ​ល្អ ឬ​ក្រហមព្រឿងៗ​
*ចំណាំ
-ទីតាំង​ដាំ​ត្រូវ​មាន​ពន្លឺ​គ្រប់គ្រាន់​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here