របៀបស្ងោរ ងាំង៉ូវមាន់!ឆ្ងាញ់ៗ

1211

+គ្រឿងផ្សំ‬៖- សាច់មាន់ ៧ខាំ (កាត់ខ្លីល្មម)- ក្រូចងាំងូវ ១ផ្លែ- គល់ស្លឹកគ្រៃ ១គល់ (កាត់ខ្លីៗ ដុំអោយបែក)- ស្លឹកក្រូច ៣សន្លឹក- រំដេង បន្តិច (ដុំអោយបែក)- ទឹកត្រី ១ស្លាបព្រាបាយ- អំបិលបន្តិច- ម្សៅស៊ុប ១ស្លាបព្រាការហ្វេ- ស្ករស ២ស្លាបព្រាការហ្វេ- ខ្ទឹមស ៣កំពឹល (ដុំអោយបែក)- ប្រេងឆា ១ស្លាបព្រាបាយ- ស្លឹកខ្ទឹម ស្លឹកជី ហាន់ល្អឹតៗ

+របៀបធ្វើ៖- ដាក់ខ្ទះដាំប្រេងឆាអោយក្តៅ ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹម និងស្លឹកក្រូច ឆាអោយឈ្ងុយ សឹមដាក់សាច់មាន់ចូលឆាអោយស្ងួតទឹក ដែរចេញពីមាន់។- យកឆ្នាំង ដាក់ទឹកដាំអោយពុះ ដាក់ អំបិល ទឹកត្រី ម្សៅស៊ុប និងស្ករ១ស្លាបព្រាការហ្វេ រួចដាក់សាច់មាន់ចូល រំងាស់អោយផុយ។

– ក្រូចងាំង៉ូវ ពុះជាបួន ដាក់ក្នុងចានចង្កិះ ដាក់ទឹកងាំង៉ូវ ១ស្លាបព្រាបាយ និងស្ករ ១ស្លាបព្រាការហ្វេ ច្របល់អោយសព្វ ទុកដាក់ជាមួយសម្លរ។- ពេលសម្លរឆ្អឹន ដួសដាក់ចានសម្រាប់ទទួលទាន ដាក់ងាំងូវ និងស្លឹកខ្ទឹម ស្លឹកជី ភ្លក្សរសជាតិតាមចូលចិត្ត ជាការស្រេច៕បើចូលចិត្ត អាចបំពងខ្ទឹមសដាក់ កាន់តែឈ្ងុយ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here