របៀបធ្វើ សាច់ជ្រូកផាត់ ឆ្ងាញ់!

643

របៀបធ្វើ សាច់ជ្រូកផាត់ ឆ្ងាញ់!

+គ្រឿងផ្សំ៖ សាច់ជ្រូក

+វិធីធ្វើ៖ដាំទឹកមួយឆ្នាំងអោយពុះ។យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬ ស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ។-ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់ អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ។

-ដាក់ស្ករស ឬ ស្ករត្នោត រំងាស់អោយឡើងក្រហម ចេញជើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល ប៉ូចកាក់២-៣មើម និង ម្រេចបុកចូល កូរអោយសព្វ។-ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់អោយផុយសាច់ ហើយអោយស្ងួតទឹកខ អស់ពីបាតឆ្នាំង។ បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់ថែមទៀត។ សូមភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។

-នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ។-យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ហៗ ប្រហែល 150-200អស្សា រហូតដល់ស្ងួតដាក់ទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របយកទុក។សាច់ជ្រូកបុក អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here