របៀបធ្វើ សាច់គោប្រលែងភ្លើង!

63

+គ្រឿងផ្សំ៖- សាច់គោ ៤ក្រាម- ស្លឹកក្រូចសើច ៣សន្លឹក- ខ្ទឹមស ៤កម្ពឹស (ចិញ្រ្ចាំ)- ខ្ទឹមក្រហម ៣កម្ពឹស (ហាន់ជាបន្ទះស្តើងៗ)- ម្ទេសស្រស់ (ហាន់បញ្ឆិត)- ម្ទេសក្រៀមបុក- ទឹកត្រី- ប្រេងខ្យង- ទឹកស៊ីអីវ- អំបិល- អង្ករលីង ១ស្លាបព្របាយកន្លះ- ប៊ីចេង- ស្ករស- ប្រេងឆា- គល់ស្លឹកគ្រៃ ៣ដើម (ហាន់ស្តើងៗ)- ជីរណា ២ដើម (ហាន់១ថ្នាំងដៃ)- ជីអង្កាម- ស្លឹកខ្ទឹម ២ដើម (ហាន់១ថ្នាំងដៃ)- ក្រូចឆ្មា ២ផ្លែ (ច្របាច់យកទឹក)- សាលាដ៏+វិធីធ្វើ- មុនដំបូង អ្នកត្រូវយកសាច់គោទៅប្រលាក់ជាមួយស្ករស ប៊ីចេង ទឹកស៊ីអីវ និងប្រេងខ្យង។ បន្ទាប់ មកយកសាច់គោទៅអាំង ពេលអាំងត្រូវប្រែចុះប្រែឡើង កុំឲ្យឆ្អិនពេកឲ្យនៅរៀងក្រហមៗ។– ពេលសាច់គោឆ្អិន ហើយត្រូវហាន់ជាបន្ទះៗ។ – យកចានមួយដាក់សាច់គោ គល់ស្លឹកគ្រៃ ទឹកក្រូចឆ្មា ខ្ទឹមស ខ្ទឹមក្រហម ម្ទេសស្រស់ ស្ករស ទឹកត្រី ទឹកស៊ីអីវ អង្ករលីង ស្លឹកក្រូចសើច ប៊ីចេង ម្ទេសក្រៀម ជីរណា ស្លឹកខ្ទឹម និងជីអង្កាម ២-៣ សន្លឹក លៃយ៉ាងណាឲ្យមានរសជាតិជូរ ផ្អែម ប្រៃ និងហិរ។+បញ្ជាក់៖ សាលាដ៏ដ៍ទុកផ្ទាប់ជាមួយសាច់គោពេលដែលញុំា។ អ្នកអាចរៀបចំបន្លែពីក្រោម ដើម្បីរចនាវាឲ្យស្អាតដោយមានសាលាដ៍ ការ៉ុត ត្រសក់ និងសណ្តែកកួរក៏បាន។

សម្រួលអត្ថបតដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here