របៀបធ្វើ លតឆាសាច់គោ ពងទា

134

របៀបធ្វើ លតឆាសាច់គោ+គ្រឿងផ្សំ៖-សាច់គោ ២០០ក្រាម ហាន់បន្ទះស្តើងៗ-ស៊ុត ១គ្រាប់ ចៀនឆ្អិន-លត ១ចានគោមតូចល្មម-ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ-ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ-សណ្តែកបណ្តុះ ២៥ក្រាម-ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ-ស្ករស កន្លះស្លាបព្រាកាហ្វេ-ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ-ប្រេងឆា ២-៤ស្លាបព្រាបាយ+វិធីធ្វើ៖-ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឱ្យក្តៅ ដាក់ខ្ទឹមសចូលឆាឱ្យឈ្ងុយដាក់សាច់គោចូលឆាត្រឡប់បន្តិចដាក់ទឹកស៊ីអ៊ីវខាប់ និងស្ករសឆាឱ្យរាងឆ្អិនល្មម។

-បន្ទាប់មកដាក់លតចូលឆាវាជាមួយសាច់គោបន្តិចសិន រួចហើយចាំដាក់ ខាត់ណា, ផ្កាគូឆាយ និងសណ្តែកបណ្តុះ ឆាឱ្យបន្លែឆ្អិនតាមការចូលចិត្តរួចដួសដាក់ក្នុងចាន។បន្ទាប់មកទៀតយកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយដួសដាក់ពីលើចានលតឆាជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here