របៀបធ្វើ “នំអន្សមស្នូរខ្នុរ” !!

144

គ្រឿងផ្សំ ៖– អង្ករដំណើប ១គីឡូត្រាំទឹក ១សន្ទុះលាងស្រង់ទុក– សាច់ខ្នុរហែកជាចំរៀកតូច ១ចាន
– ខ្ទិះដូង ៤០០មីលីលីត្រ– សាច់ដូងកោស ១ចាន– អំបិល កន្លះស្លាបព្រាកាហ្វេ– ស្ករស ១៥០ក្រាម
– ស្លឹកចេក ១ដុំហែកតូចៗល្មម

វិធីធ្វើ ៖១. មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។
២. យកអង្ករ សាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឲ្យវារលាយស្ករប្រហែលជា ៥នាទី។
៣. បន្ទាប់ពីរលាយស្ករដាក់ឆាបន្តិច ក្រោយមកដាក់សាច់ខ្នុរចូលឆាច្របល់ចូលគ្នាទាំងអស់។
៤. បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឲ្យត្រជាក់សិន។
៥. បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាលទាំងសងខាង។
៦. ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនជាការស្រេច ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here