របៀបធ្វើ ដំណាប់ម្នាស់!!ងាយៗ

326

របៀបធ្វើ ដំណាប់ម្នាស់គ្រឿងផ្សំ៖-ម្នាស់ទុំ ១ផ្លែ-ស្ករស ១២០ក្រាម-អំបិល ១/៤ ស្លាបព្រាកាហ្វេ-ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ-ទឹកឃ្មុំ ២០ មីលីលីត្រ-Maltose ១០ក្រាមរបៀបធ្វើ៖
-យកម្នាស់ចិតសម្បកអោយស្អាត រួចចិតជាចំនិតតូចៗ បន្ទាប់មកចិតជារាង ឬក៏ចិតជាល្អិត។
-យកម្នាស់ដាក់ក្នុងចានមួយ រួចដាក់ស្ករ អំបិល និងទឹកក្រូចឆ្មាចូលកូអោយសព្វ ទុកចោល ២០នាទី។
-បន្ទាប់មកយកម្នាស់ដាក់ក្នុងខ្ទះដែរក្តៅ រហូតដល់ស្ងួត សឹមដាក់ទឹកឃ្មុំ និងMaltoseចូលកូរហូតដល់ម្នាស់ស្ងួតល្អ នឹងឡើងពណ៌ល្អសឹមដាក់ចុះ។
-បន្ទាប់ពីតំណាប់ចុះត្រជាក់ យកទៅប្រមៀលលើស្ករសអោយសព្វជាការស្រេច៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here