របៀបធ្វើ ជ្រក់ល្ហុង!

584

របៀបធ្វើ ជ្រក់ល្ហុង!

គ្រឿងផ្សំ-ល្ហុង ២គីឡូក្រាម (ខ្ចី ឬ ស្រគាល) -ការ៉ុត ២មើម -ត្រសក់ ២ផ្លែ -ខ្ញី ១ខាំ (តាមចំនូលចិត្ត)
-ម្ទេស ១០ផ្លែ (តាមចំនូលចិត្ត)-ស្ករស ២ខាំ-ខ្ទឹមក្រហម ៦ដុំ -អំបិល ២ស្លាបព្រាបាយ + ១ស្លាបព្រាកាហ្វេ
-ទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១កូនចានចង្កិះកន្លះរបៀបធ្វើ
1 ឈូសល្ហុង និងការ៉ុតជាសរសៃៗ តូចល្មម រួចយកទៅច្របាច់ជាមួយអំបិល ២ស្លាបព្រាបាយប្រហែល៣នាទី សឹមលាងទឹកអោយស្អាត ពូតទឹកអោយស្ងួត។
2 ហាន់ខ្ទឹមក្រហមជាចំនិតស្តើងៗ ខ្ញីហាន់ជាសរសៃៗ ម្ទេសហាន់ប្រឆិតៗតូច។
3 ត្រសក់កាត់ជាបី ឬ បួនកំណាត់ រួចយកទៅចិត្តជា៦ទៅ៨ចំនិត។
4 លាយស្ករ អំបិល១ស្លាបព្រាកាហ្វេ ម្ទេស ខ្ទឹមស ខ្ញី ទឹកខ្មេះចូលគ្នាអោយសព្វ ដាក់ល្ហុង និងត្រសក់ចូលច្របាច់អោយសព្វជាការស្រេច៕
ជ្រក់នេះសម្រាប់ញាំជាមួយសាច់គោអាំង ឬស្លាបមាន់អាំង។ អាចញាំបានភ្លាមៗ ឬទុក ក្នុងទូរទឹកកក អាចទុកបានយូ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here