របៀបធ្វើ ជ្រក់ត្រចៀកជ្រូក!

308

+គ្រឿងផ្សំទី ១-ត្រចៀកជ្រូក ១ -គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លី-ផ្កាចាន់ ៤-ខ្ញី ហាន់ស្តើងៗ ៦-៧ ចំណិត-អំបិល ១ ស្លាបព្រាបាយ-ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ+គ្រឿងផ្សំទី ២-ទឹក ៣៥០ មីលីលីត្រ-ទឹកខ្ទឹះ ២០០ មីលីលីត្រ-ស្ករស ២ ខាំ-អំបិល ១ ស្លាបព្រាបាយ-ទឹកត្រី ១ ស្លាបព្រាកាហ្វេរ-ស្ករក្រាម ៣០ ក្រាម+គ្រឿងផ្សំទី ៣-គល់ស្លឹកគ្រៃ ៤ គល់ ដំអោយបែក កាត់ខ្លី-ឆៃថាវ ១ មើម ហាន់ជាចង្វាមូល-ការ៉ុត ១ មើម ហាន់ជាចង្វាមូល-ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម-ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ-ម្ទេស តាមចំនូលចិត្ត ហាន់ល្អិតៗ-ផ្កាចាន់ ៤ ផ្កា-ខ្ញី ហាន់ជាចំណិតស្តើងៗ ៥ ចំណិត+របៀបធ្វើ៖-ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គ្រឿងផ្សំទី ១ អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។-យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។
-យកគ្រឿងផ្សំទី ២ លាយចូលគ្នា រួចដាំអោយពុះ ទុកអោយត្រជាក់ បន្តិច។យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ គ្រឿងផ្សំទី ៣ ចូលសឹមចាក់ទឹកត្រីដែលធ្វើរួចចូលអោយលិច រួចយក ចង្កឹះ មកកូអាយសព្វ បិទគំរបអោយជិត ទុកចោល ១ ទៅ ២ ថ្ងៃ អាចទទួលទានបានហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here