របៀបធ្វើ ជ្រក់ខ្ញី!!

118

+គ្រឿងផ្សំ៖-ខ្ញីខ្ចី ១គីឡូ-ស្ករ ៥ស្លាបព្រាបាយ-អំបិល-ទឹកខ្មេះ ៤ស្លាបព្រាបាយ-ទឹក+របៀបធ្វើ៖-យកខ្ញីចិតសម្បកអោយស្អាត រួចហាន់ជាបន្ទះស្តើងៗល្មម។យកចានដែកមួយដាក់ទឹក រួចដាក់អំបិល ២ស្លាបព្រាបាយ រួចដាក់ខ្ញីចូលត្រាំ ១៥នាទី សឹមយកទៅលាងទឹកអោយស្អាត។

-យកឆ្នាំងដាក់ទឹក៣០០មីលីលីត្រ ស្ករ អំបិលកន្លះស្លាបព្រាបាយ និងទឹកខ្មេះដាំអោយពុះ ទុកអោយត្រជាក់។
យកខ្ញីដាក់ក្នុងកែវមានគ្រប សង្កត់អោយណែន រួចចាក់ទឹកពីលើអោយលិច សឹមគ្របអោយជិតទុកមួយយប់អាចយកមកទទួលទានបាន។+ក្រោយ១យប់អាចដាក់ក្នុងទូទឹកកក ដើម្បីរក្សាទុកបានយូរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here