របៀបធ្វើ ឆៃប៉ូវផ្អែម!ឆ្ងាញ់

478

+គ្រឿងផ្សំ៖-ឆៃថាវ ៣គីឡូកន្លះ-អំបិល ១ខាំ-ស្ករ ២ខាំ-ទឹក ២កូនចានចង្កឹះ+របៀបធ្វើ៖-យកឆៃថាវទៅចិតសម្បកអោយស្អាត រួចហាន់ជាដុំដូចហាន់សម្រាប់ស្លរ។-លាយអំបិលជាមួយឆៃថាវ រួចក្រឡុកអោយចូលជាតិសព្វល្អ រួចយកទៅពាតប្រហែលជា ៤ទៅ៥ម៉ោង (រហូតដល់ស្វិត និងស្ងួតទឹក)។-ដាក់ស្ករ និងទឹកបន្តិចក្នុងឆ្នាំង បើកភ្លើងតិចៗ កូរហូតដល់ស្ករប្រែពណ៌ក្រហមល្អ (ឡើងតាំងម៉ែ) សឹមដាក់ទឹកដែលនៅសល់ចូល ទុកអោយរលាយស្ករ។-ពេលទឹកស្ករត្រជាក់ ចាក់លាយជាមួយឆៃថាវច្របាច់អោយសព្វល្អ រួចញាត់ក្នុងក្រឡកែវអោយណែន (ដាក់ទឹកលិចតិចៗ) រួចទុកក្នុងផ្ទះរយះ ២ថ្ងៃ អាចញាំបានហើយ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here