របៀបធ្វើនំសរសៃមាស ឬនំវ៉ោយ 

306

នំសរសៃមាស ឬ នំវ៉ោយ
ពង​មាន់(យកតែ​ក្រហម) និង ស្ករស ទឹក
របៀបធ្វើ ៖
គោះ​ពងមាន់ ស្រង់​យក​តែស៊ុត​ពណ៌​ក្រហមសុទ្ធ។-យក​ម៉ាស៊ីន​វាយឲ្យ​ឡើង​សាច់នំ ប្រហែល​កន្លះម៉ោង ឬក៏ធ្វើ​ដោយដៃក៏​បាន​ដែរ តែត្រូវ​ការពេល​មួយម៉ោង ដើម្បី​អង្គុយ​កូរវាយ​ម្សៅ។
– ដាំទឹកស្ករ​ឲ្យ​ខាប់ ទើប​យក​សាជី​ដែក ឬ យក​ក្រដាស​រឹង ដែល​គេគួច​អោយ​កើត​ជា​រាងសាជី មាន​គូថប្រហោង​តូច​មួយ។- យកទឹក​ពង​មាន់​ដែល​វាយបាន ទៅ​ចាក់​ក្នុងសាជី ហើយ​រោយទៅ​លើទឹកស្ករ តម្រៀប​លើគ្នា អោយ​មាន​របៀប។
-ពេលសរសៃ​នំអណ្តែត​ឡើង គេ​អាចដួស​យកទៅទុកឲ្យត្រជាក់ឧណ្ហៗ ដើម្បី​រៀបចំ​ឲ្យល្អ សម្រាប់​ដាក់ក្នុង​ថាស​ថ្មី ដើម្បី​បម្រើ​គ្រួសារ ឬ ភ្ញៀវ។
-បើ​អ្នក​មិនចង់ប្រើម្សៅ​ទេ ប្រើពង​មាន់​សុទ្ធ​គ្រាន់​តែត្រ។ នៅផ្សារ​គេដាក់​ម្សៅ​ថែម ដើម្បី​លក់​បាន​ចំណេញ ប៉ុន្តែ​នៅ​ពេល​ត្រជាក់​នំក្លាយ​ជារឹង ហើយ​ស្វិត។

ទឹក​ស្ករ ១គីឡូ ទឹក ១ លី​ត្រកន្លះ។ បើមិនចង់​បាន​ផ្អែម​ពេក សូម​ដាក់ ទឹក ២ លីត្រ។ នៅពេល​ដាំទឹក​ស្ករ សូម​ដាំទឹកឲ្យ​ពុះសិន សឹម​ចាក់​ស្ករចូល លុះ​ស្ករលាយ​ហើយ សូម​បន្ថយ​ភ្លើង កុំឲ្យ​ស្ករពុះខុរ គ្រាន់​តែឲ្យ​ពុះរេចៗ​បាន​ហើយ ទើប​យើង​ចាក់​ម្សៅចូល។ នៅពេល​សរសៃ​នំអណ្តែត យើង​ស្រង់ចេញ តម្រៀប​ជារាង​អ្វីក៏បាន។ នំដទៃ​ទៀត ធ្វើពី​គ្រឿង​តែ​មួយ ដូច​គ្នា គ្រាន់​តែ ប្រើពែង និង ស្លាបព្រា​សម្រាប់​ធ្វើក្បាច់។
-បើចង់​ធ្វើនំតំណក់ គេប្រើ​ស្ករ​មួយគីឡូ ពងមាន់​ប្រហែល​ម៉ាប្លូន យក​តែ​ពង​ក្រហម។ ពងស យើង​យក​ធ្វើនំពងទាដុត ខ្មែរ​ខ្លះ​ហៅថា បាកែង​ពង។

ទំនងណាស់!


គួរឱ្យចង់ទទួលទានណាស់!
អាចសាកល្បងធ្វើទាំងអស់គ្នាបានណា!
សម្រួលអត្ថបទដោយ៖ ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here